សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបង្កប់ល្បែងស៊ីសងក្នុងហាងកាហ្វេភ្នាល់ជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែងភូមិ​ថ្នល់បែកខាងជើង ឃុំ​ស្វាយទាបបែរជាលោក ប៉ែន ទៀងចំរើន អធិការចំការលើទុក្ខអភិរក្សគ្មានវិធានការចុះបង្ក្រាប!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ចាម៖ចេញផ្សាយថ្ងៃទី៣១.០៧.២០២២ ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញកំពុងតែពេញនិយមមួយកន្លែងស្ថិតនៅក្នុងភូមិ​ថ្នល់បែកខាងជើង ឃុំ​ស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម កំពុងតែបើកដំណើរភ្នាល់លុយគ្នាស្រែកហូរកញ្ច្រៀវយ៉ាងសកម្មបែកជាលោកមេប៉ុស្តិ៍ស្វាយទាបដឹងលោកអធិការស្រុកចំការលើហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាបការបណ្ដោយឲ្យមានការបើកលេងយ៉ាងអនាធិបតេយ្យឬក៏....

ពលរដ្ឋនៅមូលដ្ឋានបាននិយាយតៗគ្នាថាលោក មេប៉ុស្តិ៍ឃុំស្វាយទាប ហាក់បីដូចជាអសមត្ថភាពនឹងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងទាំងអស់នោះឬក៏ទទួលបានសំណែនពីម្ចាស់ទីតាំងល្បែងស៊ីសងទាំងនោះរួចទៅហើយបានជាមិនមានវិធានការឬសុំគោលការពីថ្នាក់លើដើម្បីធ្វើការបង្ក្រាប?

ពលរដ្ឋក្នុងមូលដ្ឋានលើកឡើងថា៖លោក ប៉ែន ទៀងចំរើន អធិការ​ស្រុកចំការលើ គួរតែបញ្ចេញសកម្មភាពរបស់ខ្លួនដឹកនាំកម្លាំងក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងសុីសងមួយកន្លែងនេះផងកុំនៅតែសំងំស្ងៀម ជៀសវាងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដាក់ការសង្ស័យថា៖លោកមេប៉ុស្តិ៍និងលោកអធិការស្រុកទទួលបានសំណែនរឺមានការឃុបឃិតគ្នានិងបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលបានលាភសក្ការៈទើបមិនមានការចុះបង្ក្រាបណាមួយបានទាល់តែសោះ។

ពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាមហាជនសង្ឃឹមថា៖លោក ឯម​កុសល ស្នងការខេត្តកំពង់ចាម​ គួរតែយកចិត្តទុកដាក់ក្នុងការចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបផង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស៕

ការិយាល័យនិពន្ធ៖0967117744/017279124





No comments