សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងសង្វៀនជល់មាន់មួយកន្លែងក្រោយដើមពោធិ៍ទី២ ភូមិដីក្រហម ឃុំសុភាសសង្ស័យអាជ្ញាធរពាក់ព័ន្ធស្រុកស្ទឹងត្រង់ដេកលក់អស់ទើបគ្មានវិធានការបង្ក្រាប!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ចាម៖ចេញផ្សាយថ្ងៃ៣១.០៧.២០២២ ប្រជាពលរដ្ឋកំពុងតែនៅឆ្ងល់ហេតុអ្វីទីតាំងសង្វៀនជល់មាន់និងបៀអាប៉ោងដុះស្លែរ បើកពេញទំហឹងនៅចំណុចក្រោយដើមពោធិ៍ទី២ ភូមិដីក្រហម ឃុំសុភាស ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។

ប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ វង់អាប៉ោង យ៉ាងពេញបន្ទុកដោយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានណាចេញមុខទប់ស្កាត់និងបង្ក្រាបឡើយ។

ពលរដ្ឋបន្តថា៖ទីតាំងល្បែងសុីសងមួយកន្លែងនោះបើកដំណើរបានដោយរលូនរឺម្ចាស់ប្រហែលចេះមន្តអាគម សន្តំចិត្ត ទើបមន្ត្រី ពាក់ព័ន្ធ ងងុយដេកអស់។

ប្រជាពលរដ្ឋកំពុងដាក់ការសង្ស័យថា ទុន ណេតអភិបាលស្រុកស្ទឹងត្រង់ និងលោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ប្រហែលជាត្រូវថ្នាំសន្តំហើយមើលទៅបានជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាដោយសេរី។

ប្រភពដដែលបានឲ្យដឹងទៀតថាសង្វៀនបញ្ជល់មាន់ វង់អាប៉ោង ក្នុងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម កំពុងបើកដំណើរការយ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបដោយមានម្ចាស់ទីតាំងឈ្មោះ{ នឿរ }ជាអ្នកបើកល្បែងបានយ៉ាងសកម្ម ។

ប្រជាពលរដ្ឋមហាជនលើកឡើងថា៖លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមតើមានសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងក្រុមញៀនល្បែងទាំងនោះដែលឬទេហើយទីតាំងកន្លែងនេះបើតាមប្រជាពលរដ្ឋឲ្យដឹងថាដែលមានម្ចាស់ឈ្មោះនឿរ ជាអ្នកមានសមត្ថភាពក្នុងការបើកល្បែងស៊ីសងបានដោយរលូនទើបធ្វើឲ្យមន្ត្រីពាក់ព័ន្ធក្នុងស្រុកមិនហ៊ានប៉ះពាល់ទីតាំងរបស់ខ្លួន??ក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទីណាមានល្បែងសុីសងទីនោះនិងក្លាយជាតំបន់អសន្តិសុខនាពេលខាងមុខគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលតើអាចយកមកអនុវត្ត និងប្រកបដោយប្រសិទ្ធភាពដែលឬទេ?

ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មេត្តាចាត់វិធានការក្នុងការទប់ស្កាត់ល្បែងស៊ីសងខាងលើដុះស្លែ!!ចៀសវាងមានការរិះគន់ ពីបងប្អូនប្រជាពរដ្ឋនិងមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតនិងបើកភ្លើងខៀវជាប្រព័ន្ធនិងបង្កើតបទល្មើសក្នុងមូលដ្ឋាន??គួរគប្បីចាប់មន្ត្រីជំនាញចុះបង្ក្រាបផង។ដើម្បីភូមិឃុំមានសុវត្ថិភាព;;

ក្រុមការងារអ្នកសារព័ត៌មានយើងរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ។

ការិយាល័យនិពន្ធ៖0967117744/017279124



No comments