សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងឯកឧត្តម ស ថេត ស្នងការរាជធានីភ្នំពេញមេត្តាចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងបើកសង្វៀនជល់មាន់អាប៉ោងដុះស្លែររបស់លោក សាល នៅក្បែរផ្សារមុងឌីយ៉ាល់ក្នុងសង្កាត់ទឹកល្អក់៣ព្រោះថាអាជ្ញាធរពាក់ពន្ធ័ក្នុងខណ្ឌទួលគោកខ្លាចញញើតមិនហ៊ានបង្ក្រាប!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ចេញផ្សាយនៅថ្ងៃទី៣០.០៧.២០២២ ប្រភពប្រជាពលរដ្ឋបាននិយាយតៗគ្នាថាលោក{សាល}និងបក្ខពួកបានអះអាងប្រាប់អ្នកសារព័ត៌មានយើងមួយចំនួនក្នុងស្រុកអោយដឹងថា៖លោកបានដំណើរការទីតាំងសង្វៀនជល់មាន់មួយកន្លែងនេះមិនងាយស្រួលទេទម្រាំលោកឈរដើរបានដោយសារលោករត់ការមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាននិងក្រុងរួចទៅហើយសូមឲ្យអ្នកសារព័ត៌មានចុះផ្សាយចុះលោកមិនខ្លាចទេមូលហេតុនេះហើយបានប្រជាពលរដ្ឋកំពុងក្នុងមូលដ្ឋានសរសើរមិនដាច់ពីមាត់ថាទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរមួយកន្លែងកំពុងបើកលេងភ្នាល់លុយរាប់លានរៀល ក្នុងចំណុចខាងមុខផ្សារម៉ុងឌីយ៉ាល់ស្ថិតក្នុងភូមិ១ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញបើកដំណើរការបានដោយរលូន។

ប្រភពបន្តថា៖ដោយសារទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរដោយមានម្ចាស់ឈ្មោះ{ សាល} និងបក្សពួក ជាមនុស្សមានអំណាចក្នុងការបើកល្បែងល្បែងសុីសងបានទើបសមត្ថកិច្ចមានអំណាចក្នុងមូលដ្ឋានមិនហា៊នចុះបង្ក្រាបទីតាំងរបស់ខ្លួន។

ប្រជាពលរដ្ឋនិងមហាជនកំពុងដាក់សង្ស័យថា៖ទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងនេះមានការបើកដៃពីមន្រ្តីពាក់ព័ន្ធក្នុងមូលដ្ឋានឬក៏ប្រហែលជារត់ការមួយអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានបានហើយមើលទៅបានជាបើកដំណើរការវិញយ៉ាងរលូនទើបអាជ្ញាធរនៅក្នុងមូលដ្ឋានណាមកនាក់មិនហ៊ានចេញមុខចុះបង្ក្រាប។

ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានការបើកលេងល្បែងស៊ីសងភ្លាមៗក្រុមការងាអង្គភាព{រស្មីក្រុងតាខ្មៅ }បានចុះទៅដល់ទីតាំងកន្លែងពិតជាមានការបើកលេងល្បែងស៊ីសងជាក់ស្តែងលេងពិតប្រាកដមែន !!ហើយប្រជាពរដ្ឋនៅម្តុំទីតាំងសង្វៀនជល់មាន់បានសំណូមពរដល់អ្នកសារព័ត៌មានយើងធ្វើការចុះផ្សាយផងព្រោះថា៖រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ កើតឡើងជាក់ជាមិនដោយសារចាញ់លុយអស់ព្រោះតែលេងល្បែងមិនដឹងរកមុខរបរអីមានតែលួចឆក់ប្លន់តែប៉ុណ្ណោះដើម្បីយកលុយមកសងសំណាងបន្តទៀតក្រែងលមានសំណាង។

ប្រជាពលរដ្ឋលើកឡើថា៖លោក សុខ ហេង អធិការខណ្ឌទួលគោក ប្រហែលជាអសម្ថភាពក្នុងការចុះបង្ក្រាបទីតាំងល្បែងសុីសងមួយកន្លែងនេះទើបនៅតែបណ្តែតបណ្តោយអោយមានការបើកលេងដដែលរឺសង្ស័យអាចជាឆ្នាំបាយទើបសង្ងំស្ងៀតមិនបញ្ចេញសកម្មភាពអ្វីទាល់តែសោះ!!!ជៀសវាងប្រជាពលរដ្ឋមហាជនដាក់ការសង្ស័យនិងរិះគន់ចំៗទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលលាភសក្ការៈរឺជាឆ្នាំងបាយទើបមិនបង្ក្រាប!!!

ប្រជាពលរដ្ឋលើកឡើងថា៖លោក ជា ពិសី អភិបាលខណ្ឌទួលគោក ប្រធានគណៈបញ្ជារការឯកភាពខណ្ឌគួរតែយកចិត្តទុកដាក់បន្តិចជួយចាត់មន្រ្តីជំនាញចុះពិនិត្យមើលទីតាំងមួយកន្លែងនេះនិងធ្វើការបង្ក្រាបដើម្បីចូលរួមការពារភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនមិនគួណានៅបណ្តែយបណ្តោយអោយបើកលេងបន្តទៀតទេ។

ប្រជាពលរដ្ឋនិងមហាជនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផងនិងរកម្ចាស់បនល្បែង ឈ្មោះ {សាល} និងបក្សពួកមកអនុវត្តតាមផ្លូវច្បាប់ព្រោះថាបុគ្គលនេះកំពុងបង្ករបង្កើតបទល្មើសក្នុងមូលដ្ឋាននិងបង្កអសន្តិសុខ។ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើសក្នុមូលដ្ឋាន។

ការិយាល័យនិពន្ធ៖0967117744/017279124








No comments