សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យ០៣នាក់ត្រូវបានកម្លាំងជំនាញនៃអធិការក្រុងប៉ោយប៉ែតឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រោយពីធ្វើសកម្មភាពលួចកាច់កម៉ូតូ!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យដោយមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក សៅ សាវឿន អធិការក្រុងប៉ោយប៉ែតកម្លាំងជំនាញនៃប៉ុស្តិ៍នីមួយៗក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី កម្លាំងជំនាញបានទទួលបណ្ដឹងពីឈ្មោះ យឹម វិរះ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងនិងរាយការណ៍ថា នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ បានលួចយកម៉ូតូចំនួន២គ្រឿងរួមមាន៖ ១.ម៉ាកឃ្លិច ពណ៍ខ្មៅលាយលឿង/ ២.ម៉ាកឃ្លិច ពណ៍ ស-លាយខ្មៅ ហើយម៉ូតូទាំងពីរនេះទុកនៅមុខអាគារធ្វើការ របស់បុគ្គលិកជនជាតិឥណ្ឌូនេស៊ី ដោយចាក់សោក៏ត្រឹមត្រូវ រហូតព្រឹកឡើងដល់ថ្ងៃទី២៤ កក្កដា ២០២២ បានដឹងថាបាត់ នឹងបានឆែកកាំមេរ៉ាសុវត្ថភាពចោមានគ្នា៣នាក់។បើតាមការបញ្ជាក់ពីឈ្មោះ យឹម វិរះ ជាសន្តិសុខតំណាងអោយជនជាតិឥណ្ឌូនេស៊ីដែលជាម្ចាស់ម៉ូតូ។ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ចជួយស្វែងរកម៉ូតូ និងចាត់ការតាមផ្លូវច្បាប់។

ក្រោយមកទៀតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី កម្លាំងជំនាញបានទទួលបណ្ដឹងពីឈ្មោះ គឹម វណ្ណះ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងនិងរាយការណ៍ថា នៅថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ បានលួចយកម៉ូតូចំនួន១គ្រឿង ម៉ាកស្កុបពីរ ពណ៍ក្រហម ក្រម៉ៅ សេរីឆ្នាំ២០១៣ លេខតួ៨០១៨២១១ ស្លាកលេខ បាត់ដំបង 1O-4585 ដែលពេលនោះខ្លួនបានអោយម៉ូតូប្អូនខ្ចីម៉ូតូទៅរកអីញាំនៅក្រៅលុះម៉ោងប្រហែលជិត២៤ប្អូនរបស់ឈ្មោះ គឹម វណ្ណះ បានត្រឡប់ពីក្រៅវិញដើម្បីទៅបន្ទប់គេង លុះដល់បន្ទប់ជួលក៏ឃើញម្ចាស់ផ្ទះផឹកស៊ីពីមុខផ្លូវចូលបន្ទប់ ប្អូនរបស់ឈ្មោះ គឹម វណ្ណះ ក៏មិនហ៊ានបណ្ដើរម៉ូតូចូលបន្ទប់ក៏សម្រេចចិត្តទុកម៉ូតូនៅមុខផ្ទះដោយគិតថាម្ចាស់ផ្ទះនឹងបណ្ដើរម៉ូតូចូលក្នុងអោយ ហើយខ្លួនក៏ឡើងលើទៅបន្ទប់គេងបាត់ លុះព្រឹកឡើងមិនឃើញម៉ូតូក៏ឆែកកាំមេរ៉ាទើបដឹងថាបាត់។

ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ចជួយស្វែងរកម៉ូតូ និងចាត់ការតាមផ្លូវច្បាប់។

បន្ទាប់ពីបានទទួលបណ្ដឹងរួចកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ឆែកកាំម៉េរ៉ាសុវត្ថិភាព និងកំណត់មុខសញ្ញាជនសង្ស័យ។

រហូតដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៣ទាបភ្លឺ កម្លាំងជំនាញបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់នៅចំនុចផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកអធិការដ្ឋានដើម្បីសួរនាំ។

ជនសង្ស័យទី១មាន៖ឈ្មោះ ប៊ូ រតនា ហៅចាវ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមណ្ឌល៩ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ ។

ជនសង្ស័យទី២មាន៖ឈ្មោះ ជួង រ៉ាសល់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។   

ក្រោយមកទៀតកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ ធូ ចាន់ថុល ហៅថុល ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំងបីនាក់ខាងលើបានឆ្លើយសារភាពថាពិតជាបានលួច(កាច់កម៉ូតូ) របស់ជនរងគ្រោះខាងលើពិតប្រាកដមែន។      

ពេលនេះកម្លាំងជំនាញបាន ស្រាវវជ្រាវរកឃើញម៉ូតូបានចំនួន៥គ្រឿង ស្នើសុំប្រគល់ជូនទៅម្ចាស់ម៉ូតូ ដើម្បីយកទៅប្រើប្រាស់វិញ។     

សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ខាងលើ ជាមុខសញ្ញលួចម៉ូតូ(កាច់កម៉ូតូ)យ៉ាងសកម្មនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ត្រូវបានកម្លាំងជំនាញនៃអធិការក្រុងប៉ោយប៉ែតឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី។




No comments