សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

អ្នកសារព័ត៌មានសង្ឃឹមថាលោក តាន់ គារិទ្ធ អធិការស្រុកភ្នំក្រវាញនិងរកជនដៃដល់ប្រើកាំភ្លើងស្នប់ខ្យល់បាញ់មកលើរថយន្តអ្នកសារព័ត៌មានបណ្ដាញរងការខូចខាតក្រោយពីចុះផ្សាយព័ត៌មានល្បែងស៊ីសងក្នុងទឹកដីភ្នំក្រវាញ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តពោធិ៍សាត់៖ចេញផ្សាយថ្ងៃទី០៩.០៨.២០២២ មានករណីជនដៃដល់បានធ្វើសកមភាពប្រើកាំភ្លើងស្នប់ខ្យល់បាញ់មកលើរថយន្តអ្នកសារព័ត៌មានបណ្ដាលឱ្យធ្លុះកញ្ចក់រថយន្តផ្នែកខាងស្ដាំហេតុការណ៍នេះនៅវេលាយប់ អាធ្រាត ឈានចូលថ្ងៃទី០៩ខែសីហាឆ្នាំ២០២២ !!

បើតាមការបញ្ជាក់ពីលោក សុិន ខ្វាន់ឆា និពន្ធនាយកសារព័ត៌មាន(ពេញចិត្តមេឌា)បានប្រាប់អង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}ដឹងថាហេតុការណ៍ដែលបាញ់រថយន្តរបស់លោកឲ្យធ្លុះកញ្ចក់ផ្នែកខាងស្ដាំរងការខូចខាតដោយសារមុនកើតហេតុលោកបានចុះផ្សាយព័ត៌មានមួយពាក់ព័ន្ធនឹងល្បែងស៊ីសងមួយកន្លែងស្ថិតក្នុងភូមិស្បូវរីក ឃុំលាចស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដែលមានទីតាំងបង្កប់ល្បែងស៊ីសងក្នុងតារាងបាល់ទះមួយកន្លែងសង្ស័យប៉ះពាល់កន្លែងរកស៊ីនិងបាត់បង់ផលប្រយោជន៍របស់ពួកគេហើយទើបក្រោយពីចុះផ្សាយយប់រំលងអាធ្រាត្រមានករណីមានជនមិនស្គាល់មុខបានធ្វើសកម្មភាពប្រើកាំភ្លើងស្នប់ខ្យល់បាញ់មកលើរថយន្តរបស់លោកក្នុងគោលបំណងគំរាមបំបាក់ស្មារតីអ្នកសារព័ត៌មានឬក៏ប៉ុនប៉ងមនុស្សឃាត។

លោក សុិន ខ្វាន់ឆា បានបញ្ជាក់បន្តថាកន្លងមកលោកមកដល់ទឹកដីនេះមិនដែលមានបញ្ហាជាមួយអ្នកណាទេតែពេលនេះត្រូវបានជនមិនស្គាល់មុខបានប្រើកាំភ្លើងស្នប់ខ្យល់បាញ់នៅលើរថយន្តរបស់??លោកសង្ស័យតែពាក់ព័ន្ធនឹងប៉ះពាល់ផលប្រយោជន៍រកស៊ីសងរបស់ពួកគេទើបធ្វើឱ្យពួកគេមានភាពក្តៅក្រហាយមសនចេតនាមិនល្អនិងចងគំនុំជាមួយលោក។

ក្រោយពីកើតហេតុលោកបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលឃុំលាចរួចរាល់ហើយលោកនឹងសង្ឃឹមថាមន្ត្រីពាក់ព័ន្ធក្នុងប៉ុស្តិ៍ឃុំលាចនៃអធិការស្រុកភ្នំក្រវាញនិងរកភាពយុត្តិធម៌ជូនលោក!!លោកសង្ឃឹមថាជនដែលប្រើអាវុធខុសច្បាប់ដែលមានចេតនាមិនល្អបាញ់មករថយន្តអ្នកសារព័ត៌មាននិងធ្វើការស្រាវជ្រាវឃាត់ខ្លួនបាននាពេលឆាប់នេះ។

បើតាមការបញ្ជាក់ពីលោក តាន់ គារិទ អធិការស្រុកភ្នំក្រវាញបានប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}តាមរយៈទូរសព្ទអោយដឹងថាលោកអធិការនឹងបញ្ជាកម្លាំងប៉ុស្តិ៍ដើម្បីចុះស្រាវជ្រាវរកមុខសញ្ញាតែប្រើអាវុធខុសច្បាប់ចាញ់លើរថយន្តអ្នកសារព័ត៌មានដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់។

ហើយអង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}យើងសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងឃុំលាចស្រុកភ្នំក្រវាញជាពិសេសលោក ស ថេង ស្នងការខេត្តពោធិ៍សាត់នឹងយកចិត្តទុកដាក់ចាត់មន្រ្តីជំនាញចុះស៊ើបអង្កេតនិងស្រាវជ្រាវរកមុខសញ្ញាជនដែលកំពុងធ្វើសកម្មភាពប្រើកាំភ្លើងស្នប់ខ្យល់បាញ់មកលើរថយន្តអ្នកសារព័ត៌មានយើងនឹងរកសញ្ញាបាននាពេលឆាប់ៗដើម្បីផ្តល់ភាពយុត្តិធម៌និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

ការិយាល័យនិពន្ធ៖0967117744/017279124




No comments