សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកល្បែងជល់មាន់អនឡាញបង្កប់ក្នុងតារ៉ាងបាល់ទះស្ថិតក្នុងភូមិស្បូវរីក ឃុំលាចតើអាជ្ញាធរស្រុកភ្នំក្រវ៉ាញមានវិធានការបង្ក្រាបដែររឺទេ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តពោធិ៍សាត់៖ផ្សាយ​ចេញ​ថ្ងៃ​ទី០៨.០៨.២០២២ ទីតាំងបើកលេងល្បែងស៊ីសងភ្នាល់លុយគ្នារាបលានកំពុងពេញនិយមបង្កប់ក្នុងតារាងបាល់ទះមួយកន្លែងស្ថិតនៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ តើអាជ្ញាធរពាក់ព័ន្ធមានវិធានការបង្រ្កាបដែរឬទេឬក៏បណ្ដែតបណ្ដោយមានការបើកលេងល្បែងស៊ីសងដោយអាណាធិបតេយ្យឬគិតថាគឺជាល្បែងប្រជាប្រិយរបស់ប្រជាពលរដ្ឋកម្សាន្ត។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំលាចបានត្អូនត្អែលប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថាទីតាំងបើកល្បែងស៊ីសងដែលបង្កប់ក្នុងតារាងបាល់ទះកំពុងតែបង្កហានិភ័យដល់ពួកគាត់ខណៈដែលពួកគាត់មានការឈ្លោះប្រកែកក្នុងគ្រួសារអ្នកខ្លះក៏បានយកម៉ូតូទៅបញ្ចាំទៅលេងល្បែងស៊ីសងដោយមិនមានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធនៅក្នុងស្រុកភ្នំក្រវាញដើម្បីធ្វើការបង្ក្រាបទីតាំងមួយនេះនៅតែបណ្ដែតបណ្ដោយអោយទីតាំងមួយនេះកំពុងតែធ្វើព្យុះធ្វើភ្លៀងបង្កហានិភ័យដល់ពួកគាត់។

ប្រជាពលរដ្ឋសង្ឃឹមថាលោក តាន់ គារិទ្ធ អធិការស្រុកភ្នំក្រវាញនិងយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងនេះហើយជាទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ជៀសវាងប្រជាពលរដ្ឋនិងបងប្អូនក្នុងមូលដ្ឋានដាក់ការសង្ស័យទៅលើអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកភ្នំក្រវាញមានការឃុបឃិតបើកភ្លើងជាប្រព័ន្ធដើម្បីទទួលលាភសក្ការៈនិងបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋសង្ឃឹមថាលោក ស ថេង ស្នងការខេត្តពោធិ៍សាត់និងចាត់មន្ត្រីជំនាញនៃស្នងការចុះស្រាវជ្រាវធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងនេះបានជាក់ជាមិនខានដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗដូចជាលួច-ឆក់-ប្លន់-និងអំពើហិង្សាក្នុងគ្រួសារជាដើមហើយដើម្បីភូមិឃុំមានសុវត្ថិភាពដោយមានប្រសិទ្ធភាពខ្ពស់។

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ។

ការិយាល័យនិពន្ធ៖0967117744/017279124



No comments