សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បើកដំណើរការវិញហើយ៖ទីតាំងបើកល្បែងស៊ីសងជល់មាន់អនឡាញយ៉ាងសកម្មកំពុងពេញនិយមក្នុងស្រុកចំការលើក្រោយពីសមត្ថកិច្ចចុះប៉ុស្តិ៍ចុះធ្វើកិច្ចសន្យាមួយចំអិនកំពឹស!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ចាម៖ចេញផ្សាយថ្ងៃទី០៨.០៨.២០២២ បើកដំណើរវិញហើយទីតាំងបើកលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញកំពុងតែពេញនិយមមួយកន្លែងស្ថិតនៅក្នុងភូមិ​ថ្នល់បែកខាងជើង ឃុំ​ស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីសមត្ថកិច្ចជំនាញប៉ុស្តិ៍បានចុះធ្វើសន្យាមួយចំអិនកំពឹសពេលនេះកំពុងតែបើកដំណើរភ្នាល់លុយគ្នាស្រែកហូរកញ្ច្រៀវឬការចុះកិច្ចសន្យាមានដើម្បីបំប៉នភ្នែកមហាជនក្នុងការបើកលេងវិញសូមអាជ្ញាធរពាក់ព័ន្ធស្រុកចំការលើជួយបំភ្លឺផង។

ប្រជាពលរដ្ឋនិយាយច្រើនក្នុងមូលដ្ឋានស្រុកចំការលើបានលើកឡើងនិយាយតៗគ្នាថាទីតាំងបើកលេងល្បែងមួយនេះបិទមិនបានយូរទេនិងបើកដំណើរវិញឆាប់ៗមិនខានព្រោះពួកគាត់ដឹងច្បាស់ថាកន្លែងនេះនឹងបើកដំណើរការវិញហើយពួកគាត់បានដាក់ការសង្ស័យលើអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកចំការលើថាការបើកដំណើរការទីតាំងល្បែងស៊ីសងមួយកន្លែងនេះកំពុងមួយបង្កហានិភ័យដល់ពួកគាត់ប្រហែលមានថ្នូរនឹងការដោះដូរឬក៏មានការបើកភ្លើងខៀវពីអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកហើយមើលទៅបានទើបអាចបើកដំណើរការវិញបានដោយរលូន។

ជុំវិញពាក់ព័ន្ធល្បែងស៊ីសងខាងលើពលរដ្ឋក្នុងមូលដ្ឋានលើកឡើងថា៖តើលោក ប៉ែន ទៀងចំរើន អធិការ​ស្រុកចំការលើ មានចំណាត់ការយ៉ាងណាចំពោះល្បែងស៊ីសងបិទមួយចំអិនកំពឹសហើយពេលនេះបើកដំណើរការយ៉ាងរំភើយ។ជៀសវាងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដាក់ការសង្ស័យថា៖លោកមេប៉ុស្តិ៍និងលោកអធិការស្រុកទទួលបានសំណែនរឺមានការឃុបឃិតគ្នានិងបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលបានលាភសក្ការះទើបទីតាំងមួយកន្លែងនេះបើកដំណើរការវិញបានដោយរលូន។

ពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាមហាជនលើកឡើងថា៖លោក ឯម​កុសល ស្នងការខេត្តកំពង់ចាម​ គួរតែយកចិត្តទុកដាក់ក្នុងការចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបផង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស៕

ការិយាល័យនិពន្ធ៖0967117744/017279124




No comments