សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្រជាពលរដ្ឋនិងមហាជនជាច្រើនសូមណូមពរឯកឧត្តមអភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯកស្នងការរាជធានីភ្នំពេញមេត្តាចាត់តមន្រ្តីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងបើកល្បែងសុីសង បើកណេតនិង{ចាក់បាល់បៀរការ៉ាត}មួយកន្លែងក្នុងចំណុចបណ្តោយផ្លូវលេខ៤៦៦ផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ចេញផ្សាយនៅថ្ងៃទី១៣.០៨.២០២២ ប្រជាពរដ្ឋជាច្រើនរស់នៅក្នងមូលដ្ឋានខណ្ឌចំការមនសូមពរឯកឧត្តមអភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯកស្នងការរាជធានីភ្នំពេញមេត្តាចាត់តមន្រ្តីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបផងពលរដ្ឋលោកឡើងថា៖ទីតាំងបើកល្បែងសុីសង បើកណេតនិង{ចាក់បាល់បៀរការ៉ាត}មួយកន្លែងក្នុងចំណុចបណ្តោយផ្លូវលេខ៤៦៦ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញកំពុងធ្វើអោយបងប្អូនប្រជាពលរដ្ឋក្នុងមូលកំពុងមានការព្រួយបារម្មណ៍ជាខ្លាំងពីសុវត្តិភាពពួកនៅពេលយប់។

ពលរដ្ឋបន្តថា៖ដោយសារល្បែងសុីសងរីកដូចផ្សិតចឹងហើយជាកើតមានអំពើចោរកម្មផ្សេងៗជារឿយៗក្នុងមូលដ្ឋានដោយសារតែមន្តី្រពាក់ព័ន្ធក្នុងមូលដ្ឋានក្នុងសង្កាត់និងខណ្ឌចំការមនមិនអើពើនឹងយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងទើបធ្វើអោយបងប្អូនប្រជាពលរដ្ឋកំពុងអស់ជំនឿរជាខ្លាំងហើយមានការព្រួយបារម្មណ៍ជាខ្លាំងខណៈពេលក្រុមអ្នកញៀនទាំងនោះប្រមូលផ្តុំគ្នាលេងល្បែងសុីសង។អំពើចោរកម្មផ្សេងៗកើតចេញពីល្បែងសុីសងដោយសារមន្ត្រីក្នុងមូលដ្ឋានក្នុងសង្កាត់និងខណ្ឌមិនយកចិត្តទុកដាក់ក្នុងចុះបង្ក្រាប។

ជុំវិញល្បែងស៊ីសងកំពុងពេញនិយមនិងកំពុងបង្កអាហានិភ័យដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើតើលោក យិន សាន អធិការខណ្ឌចំការមន តើគួរយកចិត្តទុកដាក់ក្នុងការបង្ក្រាបដែររឺទេ??រឺនៅបណ្តោយអោយមានការបើកលេងល្បែងសុីសងបន្តទៀតដោយមិនខ្វល់ពីសុខទុកនិងសុវត្តិភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងពេលយប់។រឺក៏ប្រហែលជាឆ្នាំបាយនិងមានការឃុបឃិតបើកភ្លើងខៀវគ្នាជាប្រពន្ធ័ទើបមិនមានវិធានការទប់ស្កាត់បង្ក្រាបទាល់តែសោះ។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនក្នុងមូលដា្ឋនសង្ឃឹមថា៖លោក ថេង សុថល អភិបាលខណ្ឌចំការមនគួរតែភ្ញាក់ពីដំណេក ចាត់មន្ត្រីជំនាញវិធានការចុះបង្ក្រាបទីតាំងល្បែងសុីសងខាងលើផងដើម្បីរួមចំណែកក្នុងទប់ស្កាត់ល្បែងសុីសងក្នុងមូលដ្ឋានដែនរបស់ខ្លួននិងចូលរួមចំណែកបញ្ជៀសអំពើរចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា៖លួច-ឆក់-ប្លន់-គោសផ្ទះជាពិសេសអំពើហឹង្សារក្នុងគ្រួសារ!!!

ពលរដ្ឋនិងមហាជនជាច្រើនស្នើសុំ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញ មេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋាន ចុះស្រាវជ្រានិងសើុបអង្កេតចុះបង្ក្រាបទីតាំងបើកល្បែងសុីសងខាងលើនេះផងនិងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗដូចជាលួច-ឆក់-ប្លន់-និងអំពើហិង្សាក្នុងគ្រួសារជាដើមហើយដើម្បីភូមិឃុំមានសុវត្ថិភាពដោយមានប្រសិទ្ធភាពខ្ពស់។

ក្រុមការងាអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់មោ៉ងធ្វើការ។។

ការិយាល័យនិពន្ធ៖0967117744/017279124





No comments