សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ល្បែងស៊ីសងកំពុញនិយម{ជល់មាន់}តាមអនឡាញរីកដូចផ្សិតក្នុងក្រុងសៀមរាបសង្ស័យតែជាឆ្នាំបាយរបស់លោក ដា ចំរើន អធិការក្រុងប្រជាពលរដ្ឋស្នើសុំលោកអភិបាលខេត្តសៀមរាបនិងលោកស្នងការខេត្តសៀមរាបមានវិធានការទប់ស្កាត់និងចុះបង្ក្រាបផង!!!វគ្គ2A

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្ត​សៀមរាប៖ផ្សាយ​ចេញ​ថ្ងៃ​ទី​១៦.០៧.២០២២ ទីតាំងបើកល្បែងល្បែងស៊ីសង​ខុសច្បាប់​តាម​{ទូរ​ទស្សន៍​អនឡាញ}មួយកន្លែងកំពុងបង្កប់ក្នុងរោងកាហ្វេ​មានឈ្មោះ​ {កាហ្វេ​ ណាំបីវិន} នៅបណ្តោយ ​ផ្លូវ​ក្រវាត់​ក្រុងស្ថិតក្នុង ភូមិខ្នារ​ សង្កាត់ជ្រាវ​ ក្រុងសៀមរាប ខេត្តសៀមរាបបែរជាអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងសៀមរាបហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាប។

ពលរដ្ឋលើកឡើងថាល្បែងស៊ីសងពេញនិយមជល់មាន់តាមអនឡាញនេះរីកដូចផ្សិតក្នុងក្រុងសៀមរាបហេតុអ្វីបានជាអាជ្ញាធរបណ្តែតបណ្តោយអោយមានការបើកលេងយ៉ាងអនាធិបតេយ្យនិងមិនមានវិធានការណាទប់ស្កាត់បង្ក្រាប។

ប្រជាពលរដ្ឋនៅមូលដ្ឋានបាននិយាយតៗគ្នាថាលោក ស៊ត់ សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវ ហាក់បីដូចជាអសមត្ថភាពនឹងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងទាំងនោះឬក៏ទទួលបានសំណែនពីម្ចាស់ទីតាំងល្បែងស៊ីសងទាំងនោះរួចទៅហើយបានជាងមិនមានវិធានការឬសុំគោលការពីថ្នាក់លើដើម្បីធ្វើការបង្ក្រាប។។

ចំណែកឯលោក​ ដា​ ចំរើន​ អធិការ​កក្រុងសៀមរាបដូចជាមិនអើរពើរនឹងយកចិត្តទុកដាក់ក្នុងការអនុវត្តគោលការភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃឬក៏ត្រូវថ្នាំសណ្ដំពីម្ចាស់ទីតាំងទាំងនោះហើយទើបគ្មានធានការណាចុះបង្ក្រាបទាល់តែសោះ{ពោល}គឺបណ្ដោយឲ្យបើកលេងល្បែងសុីដោយសេរីឬក៏អសមត្ថភាពក្នុងការចុះបង្ក្រាប។បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដាក់ការសង្ស័យថា៖លោកមេប៉ុស្តិ៍និងលោកអធិការក្រុងមានការឃុបឃិតគ្នានិងបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលបានលាភសក្ការៈទើបមិនមានការចុះបង្ក្រាបណាមួយបានទាល់តែសោះ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើសុំ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និង លោក តេង ចន្ទ័ណាត ស្នងការខេត្តខេត្តសៀមរាប សូមជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងក្រុងសៀមរាបនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!

ការិយាល័យនិពន្ធ៖0967117744/017279124

ដោយ​លោកម៉ាន់​មី តាខ្មៅ០៩!!



No comments