បែកធ្លាយធំក្លិនភាយៗ!ថាដីគម្របព្រៃឈើសហគមន៍ក្នុងឃុំស្រើងជា១០០ហិតា ត្រូវបានលោកអភិបាលស្រុកប្រាសាទសំបូរឃុបឃិតបើកដៃអោយអ្នកមានអំណាចម្នាក់ឈូសឆាយទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិរបស់ខ្លួន!!!
បែកធ្លាយធំក្លិនភាយៗ!ថាដីគម្របព្រៃឈើសហគមន៍ក្នុងឃុំស្រើងជា១០០ហិតា ត្រូវបានលោកអភិបាលស្រុកប្រាសាទសំបូរឃុបឃិតបើកដៃអោយអ្នកមានអំណាចម្នាក់ឈូសឆាយទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិរបស់ខ្លួន!!!
ខេត្តកំពង់ធំ៖ចេញផ្សាយថ្ងៃទី១២.០៧.២០២២ប្រភពពីប្រជាពលរដ្ឋក្នុងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានឲ្យដឹងថា ដីគម្របព្រៃឈើនៅចំណុចវាលស៊ុមឃុំជាង១០០ហិតាស្ថិតក្នុងភូមិស្រើង ឃុំស្រើង ស្រុកប្រាសាទសំបូរ កំពុងមានការបើកដៃសំណាក់លោក ទង់ គីមតុល អភិបាលស្រុកប្រាសាទសំបូរអោយអ្នកមានលុយអ្នកមានអំណាចម្នាក់ធ្វើសកម្មភាពយកគ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់យកដីគំរបព្រៃឈើសហគមន៍ធ្វើជាកម្មសិទ្ធិនិងជាប្រយោជន៍របស់ខ្លួនយ៉ាងដោយអាងខ្លួនមានអំណាចទើបគ្មានញញើតច្បាប់អ្វីទាំងអស់។
បើតាមការអោយបញ្ជាក់ពីលោក តាំង អុី អនុប្រធានការិយាល័យច្រកចេញចូលតែមួយនៃស្រុកប្រសាទសំបូរបានប្រាប់អ្នកសារព័ត៌មានយើងដឹងថា៖ដីកំពុងឈូសឆាយនៅចំណុចវាលស៊ុមឃុំស្ថិតក្នុងភូមិស្រើងឃុំស្រើងមានជា១០០ហិតាដោយមានឈ្មោះ តិល វណ្ណឌី ជាអ្នកមើលការខុសត្រូវលើដីកំពុងឈូសឆាយរីឯលោក តិល វណ្ណឌី ជាអ្នកមើលការខុសត្រូវដីអោយអ្នកមានលុយមានអំណាចម្នាក់ប្រាប់សារព័ត៌មានយើងតាមរយះទូសព្ទដៃអោយដឹងបន្តថា៖ការដាក់គ្រឿងចក្រចុះធ្វើសកម្មភាពឈូសឆាយដីដោយមានការសម្រប់សម្រួលនិងមានលិខិតស្នាមអនុញ្ញាតពីលោក ទង់ គីមតុល អភិបាលស្រុកប្រាសាទសំបូរអនុញ្ញាតឱ្យធ្វើសកម្មភាពឈូសឆាយទន្ទ្រានយកដីគម្របព្រៃឈើសហគមន៍ទើបលោកហ៊ានធ្វើសកម្មភាពឈូសឆាយបាន។
ចំណែកលោក ទង់ គីមតុល អភិបាលស្រុកប្រាសាទសំបូរលោកបានថ្លែងប្រាប់អ្នកសារព័ត៌មានយើងអោយថាលោកមិនបានអនុញ្ញាតឲ្យទៅក្រុមទាំងនោះទៅឈូសឆាយទេហើយមានឯកសារអ្វីសម្អាងថាលោកជាអ្នកអនុញ្ញាតសូមអោយបញ្ចេញឯកសារមក។
សូមបញ្ជាក់ថា៖បច្ចុប្បន្នដីគំរបព្រៃឈើសហគមន៍ជាង១០០ហិតាត្រូវបានក្រុមមានអំណាចកំពុងដាក់គ្រឿងចក្រឈូសឆាយស្ទើបានមួយរយភាគរយហើយតែគណៈពេលនេះត្រូវបានអាជ្ញាធរពាក់ព័ន្ធឃុំ/ស្រុក/កំពុងតែបាចទឹកសាចដាក់គ្នាមិនទទួលខុសត្រូវ។
ទន្ទឹមនឹងនេះសកម្មភាពក្រុមទាំងនោះកំពុងដាក់គ្រឿងចក្រឈូសឆាយទន្ទ្រានយកដីគំរបព្រៃឈើសហគមន៍កើតឡើងយ៉ាងពេញបន្ទុកព្រោះមន្ត្រីបរិស្ថានប្រចាំឃុំស្រើង និងមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំស្រើងនិងស្រុកប្រសាទសំបូរ ហាក់បីដូចជាត្រូវដងត្រូវផ្លែនឹងគ្នាឬក៏មានការបើកភ្លើងខៀវជាប្រព័ន្ធដើម្បីទទួលផលប្រយោជន៍នឹងលាភសក្ការៈទើបគ្មានចំណាត់ការណាមួយដើម្បីចុះទប់ស្កាត់រាល់សកម្មភាពគ្រឿងចក្រកំពុងតែធ្វើសកម្មភាពឈូសឆាយទន្រ្ទានយកដីគម្របព្រៃឈើសហគមន៍ធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
តាមការអះអាងរបស់ប្រជាពលរដ្ឋក្នុងឃុំស្រើង បានឲ្យដឹងទៀតថា ដីព្រៃរបស់រដ្ឋក្នុងឃុំស្រើង ដែលត្រូវអ្នកមានលុយអ្នកមានអំណាចកាប់គាស់ឈូសឆាយដុតបំផ្លាញទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ។ ប៉ុន្តែមន្ត្រីបរិស្ថានប្រចាំស្នាក់ការនេះមិនទាន់ចាត់វិធានការទប់ស្កាត់សកម្មភាពអ្នកមានលុយអ្នកមានអំណាចទន្ទ្រានកាន់កាប់ដីគំរបព្រៃឈើសហគមន៍របស់រដ្ឋនោះទេ ហើយថែមទាំងបណ្តោយឲ្យក្រុមអ្នកមានលុយមានអំណាចទាំងនោះយកគ្រឿងចក្រធ្វើសកម្មភាពឈូសឆាយទន្ទ្រានយកដីគម្របព្រៃឈើសហគមន៍បានដោយរលូន។
ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ងួន រតនៈ ទើបផ្លាស់ប្ដូរមកកាន់តំណែងជាអភិបាលខេត្តកំពង់ធំ គួរតែមន្ត្រីជំនាញចុះស៊ើបនិងស្រាវជ្រាវចាត់វិធានការទប់ស្កាត់គ្រឿងចក្រកំពុងតែធ្វើសកម្មភាពឈូឆាយព្រៃឈើនិងទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋក្នុងឃុំស្រើង ស្រុកប្រាសាទសំបូរផង។
ជុំវិញក្រុមដែលមានលុយអំណាចខាងលើកំពុងតែដាក់គ្រឿងចក្រឈូសឆាយទន្ទ្រានយកដីគម្របព្រៃឈើសហគមន៍នៅចំណុចវាលស៊ុមឃុំស្ថិតក្នុងភូមិស្រើងឃុំស្រើងប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមេត្តាចាត់មន្ត្រីជំនាញដើម្បីធ្វើអធិការកិច្ចចុះស៊ើបនិងស្រាវជ្រាវត្រួតពិនិត្យទប់ស្កាត់លុបបំបាត់បទល្មើសនិងនិងកំពុងបញ្ចេញសកម្មភាពបំពានព្រៃសហគមន៍ផងទាន។
ការិយាល័យនិពន្ធ៖0967117744/017279124
No comments