ល្បែងស៊ីសងជល់មាន់តាមអនឡាញរីកដូចផ្សិតក្នុងស្រុកស្នួល តើលោក មាន សំណាង អធិការស្រុកមានចំណាត់ទប់ស្កាត់និងបង្ក្រាបបានដែររឺទេ!!!
ស្រុកអង្គស្នួល៖ផ្សាយចេញថ្ងៃទី១៧.០៧.២០២២ ទីតាំងបើកល្បែងល្បែងស៊ីសងខុសច្បាប់តាម{ទូរទស្សន៍អនឡាញ}មួយកន្លែងជាច្រើនប្រភេទស្ថិតក្នុងខ្លាកូនឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បែរជាអាជ្ញាធរពាក់ព័ន្ធក្នុងអង្គស្នួលហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាប។
ពលរដ្ឋលើកឡើងថាល្បែងស៊ីសងពេញនិយមជល់មាន់តាមអនឡាញនេះរីកដូចផ្សិតក្នុងស្រុកអង្គស្នួលខេត្តកណ្តាលហេតុអ្វីបានជាអាជ្ញាធរពាក់ពន្ធ័ក្នុងស្រុកមិនយកចិត្តទុកដាក់បង្ក្រាបនៅតែបណ្តែតបណ្តោយបើកលេងយ៉ាងអាណាធិបតេយ្យមិនមានវិធានការណាទប់ស្កាត់និងបង្ក្រាបឡើយ។
ប្រជាពលរដ្ឋនៅមូលដ្ឋានបាននិយាយតៗគ្នាថាលោក មេប៉ុស្តិ៍ឃុំពើកហាក់បីដូចជាអសមត្ថភាពនឹងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងទាំងនោះឬក៏ទទួលបានសំណែនពីម្ចាស់ទីតាំងល្បែងស៊ីសងទាំងនោះរួចទៅហើយបានជាងមិនមានវិធានការឬសុំគោលការពីថ្នាក់លើដើម្បីធ្វើការបង្ក្រាប។។
ចំណែកឯលោក មាន សំណាង អធិការស្រុកអង្គស្នួល អង្គភាពសារព័ត៌មាន {រស្មីក្រុងតាខ្មៅ}បានទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខទូរស័ព្ទនិង whatsapp តែលោកអធិការរូបនេះដូចជាមិនអើរពើរនឹងយកចិត្តទុកដាក់ក្នុងការអនុវត្តគោលការភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃឬក៏ត្រូវថ្នាំសណ្ដំពីម្ចាស់ទីតាំងទាំងនោះហើយទើបគ្មានធានការណាចុះបង្ក្រាបទាល់តែសោះ{ពោល}គឺបណ្ដោយឲ្យបើកលេងល្បែងសុីដោយសេរីឬក៏អសមត្ថភាពក្នុងការចុះបង្ក្រាប។បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដាក់ការសង្ស័យថា៖លោកមេប៉ុស្តិ៍និងលោកអធិការស្រុកប្រហែលមានការឃុបឃិតគ្នានិងបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលបានលាភសក្ការៈទើបមិនមានការចុះបង្ក្រាបណាមួយបានទាល់តែសោះ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើសុំឯកឧត្តមស្នងការខេត្តកណ្តាលសូមជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងស្រុកអង្គស្នួលផងនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។
ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!
ការិយាល័យនិពន្ធ៖0967117744/017279124
No comments