ល្បែងស៊ីសងពេញនិយម{ជល់មាន់}តាមអនឡាញក្នុងហាងកាហ្វេយីហោ{អាយីកាហ្វេរ}ទីតាំងស្ថិតនៅក្នុងបូរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ១ បើកបានដោយរលូនខណៈពេលអាជ្ញាធរក្នុងខណ្ឌពោធិ៍សែនកំពុងដេកលង់លក់អស់!!!
ខណ្ឌពោធិ៍សែនជ័យ៖ផ្សាយចេញថ្ងៃទី១៧.០៧.២០២២ ទីតាំងបើកល្បែងល្បែងស៊ីសង{ជល់មាន់}ខុសច្បាប់តាម{ទូរទស្សន៍អនឡាញ}មួយកន្លែងក្នុងហាងកាហ្វេរយីហោ{អាយីកាហ្វេ}ស្ថិតនៅក្នុងបូរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អាជ្ញាធរពាក់ពន្ធ័ក្នុងខណ្ឌពោធិ៍សែនហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាប។
ពលរដ្ឋលើកឡើងថាល្បែងស៊ីសងពេញនិយមជល់មាន់តាមអនឡាញនេះរីកដូចផ្សិតក្នុងខណ្ឌពោធិ៍សែនជ័យហេតុអ្វីបានជាអាជ្ញាធរពាក់ពន្ធ័ក្នុងពាក់ពន្ធ័មិនយកចិត្តទុកដាក់បង្ក្រាបនៅតែបណ្តែតបណ្តោយបើកលេងយ៉ាងអាណាធិបតេយ្យមិនមានវិធានការណាទប់ស្កាត់និងបង្ក្រាបឡើយ។
ប្រជាពលរដ្ឋនៅមូលដ្ឋានបាននិយាយតៗគ្នាថាលោកចោមចៅ១ហាក់បីដូចជាអសមត្ថភាពនឹងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងទាំងនោះឬក៏ទទួលបានសំណែនពីម្ចាស់ទីតាំងល្បែងស៊ីសងទាំងនោះរួចទៅហើយបានជាងមិនមានវិធានការឬសុំគោលការពីថ្នាក់លើដើម្បីធ្វើការបង្ក្រាប។។
ជុំវិញល្បែងសុីសងខាងលើថាលោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនអង្គភាពសារព័ត៌មាន {រស្មីក្រុងតាខ្មៅ}បានទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈតែលោកអធិការរូបនេះដូចជាមិនអើរពើរនឹងយកចិត្តទុកដាក់ក្នុងចុះបង្ក្រាបទាល់តែសោះពោល៖នៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងល្បែងសុីសងយ៉ាងណាអធិបតីដោយរលូន។
បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្ឃឹមថា៖លោកមេប៉ុស្តិ៍និងលោកអធិការខណ្ឌមិនមានការទទួលសំណូកនិងលាភសក្ការៈរឺមានការឃុបឃិតគ្នានិងបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើសុំ៖លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យសូមជួយចាត់មន្ត្រីជំនាញគណៈបញ្ជារការឯកភាពចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅហាងការហ្វេរយីហោអាយី{ការហ្វេ}ក្នុងបូរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ដើម្បីគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។
ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!
ការិយាល័យនិពន្ធ៖0967117744/017279124
No comments