សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកណេត{ចាក់បាល់និងបៀរការ៉ាត}និងល្បែងផ្សេងៗដុះស្លែរមួយកន្លែងនៅផ្លូវលេខ២៣១ក្នុងសង្កាត់ផ្សារដើមគរបែរជាលោក សុខ ហេង អធិការខណ្ឌទួលគោកមិនមានវិធាកការបង្ក្រាប!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ចេញផ្សាយនៅថ្ងៃទី២៤.០៧.២០២២ប្រជាពរដ្ឋជាច្រើនកំពុងរិះគន់ថាខណ្ឌទួលគោកសម្បូរទៅដោយល្បែងសុីសងជាក់ស្តែងទីតាំងបើកណេតនិង{ចាក់បាល់បៀរការ៉ាត}មួយកន្លែងក្នុងចំណុចបណ្តោយផ្លូវលេខ២៣១ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ពលរដ្ឋបន្តថា៖ដោយសារល្បែងសុីសងរីកដូចផ្សិតចឹងហើយជាកើតមានអំពើចោរកម្មផ្សេងៗជារឿយៗក្នុងមូលដ្ឋានដោយសារតែមន្តី្រពាក់ព័ន្ធក្នុងមូលដ្ឋានក្នុងសង្កាត់និងខណ្ឌទួលគោកមិនអើពើនឹងយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងទើបធ្វើអោយបងប្អូនប្រជាពលរដ្ឋកំពុងក្តៅក្រហាយមានការព្រួយបារម្មណ៍ជាខ្លាំងខណៈពេលក្រុមអ្នកញៀនទាំងនោះប្រមូលផ្តុំគ្នាលេងល្បែងសុីសង។អំពើចោរកម្មផ្សេងៗកើតចេញពីល្បែងសុីសងដោយសារមន្ត្រីក្នុងមូលដ្ឋានក្នុងសង្កាត់និងខណ្ឌមិនយកចិត្តទុកដាក់។

ជុំវិញល្បែងស៊ីសងបង្កអាហានិភ័យដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើតើលោក សុខ ហេង អធិការខណ្ឌទួលគោក តើគួរយកចិត្តទុកដាក់ក្នុងការបង្ក្រាបដែររឺទេ??រឺនៅបណ្តោយអោយមានការបើកលេងល្បែងសុីសងបន្តទៀតដោយមិនខ្វះពីសុខទុកនិងសុវត្តិភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងពេលយប់។រឺក៏ប្រហែលជាឆ្នាំបាយនិងមានការឃុបឃិតបើកភ្លើងខៀវគ្នាជាប្រពន្ធ័ទើបមិនមានវិធានការទប់ស្កាត់និងបង្ក្រាប។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនក្នុងមូលដា្ឋនសង្ឃឹមថា៖លោក ជា ពិសី អភិបាលខណ្ឌទួលគោកគួរតែភ្ញាក់ពីដំណេក ចាត់មន្ត្រីជំនាញវិធានការចុះបង្ក្រាបទីតាំងល្បែងសុីសងខាងលើផងដើម្បីរួមចំណែកក្នុងទប់ស្កាត់ល្បែងសុីសងក្នុងមូលដ្ឋានដែនរបស់ខ្លួននិងចូលរួមចំណែកបញ្ជៀសអំពើរចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា៖លួច-ឆក់-ប្លន់-គោសផ្ទះជាពិសេសអំពើហឹង្សារក្នុងគ្រួសារ!!!

ក្រុមការងាអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់មោ៉ងធ្វើការ។។

ការិយាល័យនិពន្ធ៖0967117744/017279124



No comments