លោក វ៉ាជិម ណារ៉េត ទើបមកដំណែងជាចៅសង្កាត់អូជ្រៅថ្មីអញ្ជើញចូលរួមចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤០០គ្រួសារក្នុងវត្តខ្មែរពុទ្ធភូមិជាយដែន!!!
ខេត្តបន្ទាយមានជ័យ៖នារសៀលម៉ោង០២និង០០នាទីថ្ងៃអាទិត្យទី២៤ខែ កក្កដាឆ្នាំ២០២២លោក វ៉ាជិម ណារ៉េត ចៅសង្កាត់អូរជ្រៅ បានអញ្ជើញចូលរួមចុះចែកអំណោយនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន ៤០០គ្រួសារនៅក្នុងបរិវេណវត្តខ្មែរពុទ្ធភូមិជាយដែន ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អំណោយទាំងនេះបានមកពី ទឹកព្រះទ័យដ៏ជ្រះថ្លា របស់ព្រះគ្រូចៅអធិការព្រះនាម សយ ចាន់ថន ដែលគង់ចាំព្រះវស្សា នៅវត្តខ្មែរពុទ្ធភូមិជាយដែន ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។ប្រជាពលរដ្ឋក្នុង១គ្រួសារទទួលបានអង្ករ២០គីឡូនិងគ្រឿងបរិភោគផ្សេងៗចំនួន ១ថង់ ផងដែរ!
ក្នុងឱកាសនោះដែរលោក វ៉ាជិម ណារ៉េត ចៅសង្កាត់អូរជ្រៅថ្មីបានពាំនាំប្រសាសន៍ផ្ដែផ្ដាំពីលោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់និងបន្តការពារនឹងការរីករាលដាលពីជំងឺកូវីដ19ជាពិសេសរដូវវស្សាជិតចូលមកដល់ហើយសូមបងប្អូនទាំងអស់សូមប្រុងប្រយ័ត្នរៀបចំទុកដាក់កូនចៅឲ្យឆ្ងាយផុតពីតំបន់ដែលមានទឹកលិចជៀសវាងគ្រោះមហន្តរាយដោយយថាហេតុ។
ជាចុងក្រោយព្រះគ្រូចៅអធិការព្រះនាម សយ ចាន់ថនមានសង្ឃដីកាជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យជួបតែសេចក្តីសុខសេចក្តីចំរើននិងជាផុតពីជម្ងឺពួងទាំងឡាយនឹងចេះថែទាំសុខភាពទាំងអស់គ្នា។
រាយការណ៍ដោយលោក ព្រឿន សាវុន ០២៤ប្រចាំក្រុងប៉ោយប៉ែត!!!
No comments