សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងសហការី បានអញ្ចើញចុះជួបសំណេះសំណាល និងនាំយកគ្រឿង ឧបភោគបរិភោគ ជូនដល់សមាជិកបក្ស នៅភូមិគីឡូ៧ ក្នុងឃុំអារក្សត្នោត​ ស្រុកស្ទឹងត្រង់​!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត រួមទាំងលោកអនុប្រធានការងារ និងសហការី បានអញ្ចើញចុះដល់មូលដ្ឋានភូមិគីឡូ៧ ឃុំអារក្សត្នោត​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ ដើម្បីជួបសំណេះសំណាល និងនាំយកនូវគ្រឿងឧបភោគបរិភោគ ជូនសមាជិកបក្ស ក្នុងភូមិគីឡូ៧ ឃុំអារក្សត្នោត ។

គ្រឿងឧបភោគដែលបានចែកជូនរួមមាន៖

-ទឹកក្រូចចំនួន ៤៥កេស

​-កាហ្វេចំនួន ៥០កញ្ចប់តូច

​-តែចំនួន ០៣កញ្ចប់ធំ

-អង្ករ ០២បេ (១០០គីឡូក្រាម)

​ក្នុងនោះដែរ លោក ហេង វុទ្ធី ប្រធានក្រុមការងារ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ នៅក្នុងភូមិគីឡូ៧ ទាំងអស់ ដែលបានចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឈ្នះយ៉ាងជោគជ័យ និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើរ សាកសួរសុខទុក្ខពីថ្នាក់ដឹកនាំ ពិសេសគឺសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ ប្រជាពលរដ្ឋ គ្រប់មូលដ្ឋានទាំងអស់ តាមរយះក្រុមការងារ ដោះស្រាយបញ្ហាប្រឈមផ្សេង និងបានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជានកម្ពុជា នៅអាណត្តិ ឆ្នាំ២០២៣ បន្តទៀត ៕



No comments