សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកល្បែងស៊ីសង{ជល់មាន់}តាមប្រពន្ធ័អនឡាញកំពុងពេញនិយមមួយកន្លែងនៅបណ្តោយផ្លូវជាតិលេខ៧ស្ថិតក្នុងឃុំក្រែកតើលោក ថាញ់ សុខវ៉ាត អធិការស្រុកពញាក្រែកមានវិធាការចុះបង្ក្រាបដែរឺទេ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តត្បូងឃ្មុំ៖ផ្សាយ​ចេញ​ថ្ងៃ​ទី១៩.០៧.២០២២ បើតាមសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំក្រែកអោយដឹងមានទីតាំងបើកល្បែងស៊ីសង​ជល់មាន់តាមទូរទស្សន៍អនឡាញខុសច្បាប់​តាម​មួយកន្លែងនៅបណ្តោយផ្លូវជាតិលេខ៧ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មិនទាន់ឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ណាម្នាក់ហ៊ានចេញមុខចុះបង្ក្រាបនោះទេ។

ប្រជាពលរដ្ឋបន្ត៖ទីតាំងបើកលេងល្បែងសុីសងជល់មាន់និងល្បែងផ្សេងៗទៀតរីកដូចផ្សិតក្នុងឃុំក្រែកជាពិសេសស្រុកពញាក្រែកតែម្តងមិនទាន់មានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានណាមួយយកចិត្តទុកដាក់ចុះបង្ក្រាបទាល់តែសោះពោល៖នៅតែបណ្តែតបណ្តោយអោយបើកលេងល្បែងសុីសងភ្នាល់លុយគ្នាយ៉ាងអាណាធិបតេយ្យដោយសេរីដូចមិនខ្លាចញញើតសមត្ថកិច្ចមានអំណាចក្នុងមូលដ្ឋានទាល់តែសោះរឺក៏ម្ចាស់ទីតាំងមួយកន្លែងនេះមានអំណាចជាងមន្ត្រីអាជ្ញាធរក្នុងមូលដ្ឋាន។

ជៀសវាងប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់ជំនឿរទៅលោក ថាញ់ សុខវ៉ាត អធិការស្រុកពញាក្រែកគួរតែបញ្ចេញសមត្ថភាពរបស់ខ្លួនដើម្បីចុះបង្ក្រាបរាល់បទល្មើសល្បែងសុីសងក្នុងមូលដ្ឋានរបស់ខ្លួនផងកុំតែសង្ងំស្ងៀមមិនយកចិត្តទុកអើតពើលរឺក៏ទទួលបានសំណែនពីម្ចាស់ទីតាំងល្បែងសុីសងទាំងនោះ។ជៀសវាងការិះគន់ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលថា៖អាជ្ញាធរក្នុងមូលស្រុកមានការពាក់ពន្ធ័រឺឃុបឃិតបើកភ្លើងខៀវជាប្រពន្ធ័ដើម្បីទទួលលាភសក្ការៈនិងបង្កើតបទល្មើសក្នុងមូលដ្ឋាន!!!

ជុំវិញល្បែងសុីសងខាងលើពលរដ្ឋស្នើសុំ៖លោក លី សុភាលីន អភិបាលនៃគណៈអភិបាលស្រុកពញាក្រែកគួរតែចាត់គណៈបញ្ជារការឯកភាពចុះស្រាវជ្រាវបង្ក្រាបផង!!!

ប្រជាពលរដ្ឋសង្ឃឹមថា៖លោក ម៉ុន មាគា ស្នងការខេត្តត្បូងឃ្មុំ និងចង្ហុលបង្ហាញទៅដល់មន្ត្រីឱវ៉ាទក្នុងមូលដ្ឋានរបស់ខ្លួននិងបង្រឹងសមត្ថភាពដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើសក្នុមូលដ្ឋាន។

ការិយាល័យនិពន្ធ៖0967117744/017279124




No comments