សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍អនឡាញ{ទល់មុខអធិការស្រុកបន្ទាយមាស} បែរជាមន្ត្រីពាក់ព័ន្ធស្រុកដេកលង់លក់គ្មានវិធានការបង្ក្រាប!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពត៖ផ្សាយថ្ងៃទី១៧.០៧.២០២២ ទីតាំងបើក ល្បែងស៊ីសង{មាន់ជល់}តាមទូរទស្សន៍អនឡាញខ្នាតធំដុះស្លែរទល់មុខអធិការដ្ឋាននគរបាលស្រុកបន្ទាយមាសស្ថិតក្នុងភូមិព្រៃក្រឡា ឃុំទួកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បែកជាលោកអធិការស្រុកមើលរំលងទៅវិញ បើកលេងយ៉ាងអណាធិបតេយ្យ ដោយមិនទាន់ឃើញអវត្តមានមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានណាចេញមុខបង្ក្រាបឡើយ។

ប្រជាពលរដ្ឋលើកឡើងថា៖ទីតាំងបើកភ្នាល់ជល់មាន់ពេញនិយមនាំគ្នាស្រែកហ៊ោកញ្ជ្រៀវនៅទល់មុខអធិការស្រុកបន្ទាយមាសហាក់បីដូចជាអធិការស្រុកអសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសងមួយកន្លែងនេះទើបបើកដំណើរការបានដោយរលូនដោយមិនខ្លាច ញញើតមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានឬក៏អធិការស្រុក ទទួលបានសំណែនហើយទើបមិនមានវិធានការណាទប់ស្កាត់ព្រោះថាល្បែងស៊ីសងនៅទល់មុខផ្ទាល់តែម្ដង។

ប្រជាពលរដ្ឋបន្តថា៖ល្បែងស៊ីសងនៅនឹងទល់មុខហើយបែរជាមិនមានសមត្ថភាពបង្ក្រាបចុះទំរាំបទល្មើសអំពើចោរកម្មផ្សេងៗតើលោក នាក់ ឌឹម អធិការស្រុកបន្ទាយមាស មានសមត្ថភាពបង្ក្រាបដែរទេទង្វើអសកម្មបែបនេះហើយទើបធ្វើឱ្យពួកគាត់កំពុងអស់ជំនឿទៅលើមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានស្រុកបន្ទាយមាស អីដែលពួកគាត់ព្រួយបារម្ភជាខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលមកលេងល្បែងស៊ីសងរាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានក្នុងស្រុកបន្ទាយមាសហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈរឺមានការបើកភ្លើងខៀវទៅហើយ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើសុំ៖លោក ម៉ៅ ច័ន្ទមធុរិទ្ធិស្នងការខេត្តកំពត គួរតែមានវិធានការទប់ស្កាត់បទល្មើសល្បែងស៊ីសងជល់មាន់តាមរយៈទូរទស្សន៍អនឡាញកំពុងពេញនិយមយ៉ាងអាណាធិបតេយ្យក្នុងមូលដ្ឋានស្រុកបន្ទាយមាស ជាពិសេសនៅទល់មុខអធិការស្រុកផ្ទាល់តែម្តង ព្រោះថាល្បែងស៊ីសងជាក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុកនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ ជាពិសេសហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខានដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារសូមលោកស្នងការខេត្តកំពតមានវិធានការទប់ស្កាត់ផង។

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!

ការិយាល័យនិពន្ធ៖0967117744/017279124




No comments