សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្រជាពលរដ្ឋសំណូមពរអាជ្ញាធរពាក់ពន្ធ័ក្នុងខណ្ឌច្បារអំពៅមេត្តាទប់ស្កាត់ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់{ជល់មាន់តាមអនឡាញ}មួយកន្លែងក្នុងភូមិបោះអង្កាញ់សង្កាត់ព្រែកឯងផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខណ្ឌច្បារអំពៅ៖ចេញផ្សាយថ្ងៃទី០៧.០៦.២០២២ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានភូមិបោះអង្កាញ់សង្កាត់ព្រែកឯង បានរាយការណ៍មកអង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}អោយដឹងថាមានទីតាំងប្រមូលផ្តុំល្បែងសុីសងនៅក្រោមដើមអម្ពិលទឹកស្ថិតក្នុងភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងតែលួចលាក់ប្រមូលផ្តុំមនុស្សមកលេងយ៉ាងគគ្រឹកគគ្រេង។

ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗអង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}បានសហការជាមួយអង្គភាពសារព័ត៌មាន{ខ្លាមាស tv online}ចុះទៅដល់គោលដៅទីតាំងល្បែងស៊ីសងខាងលើមានបើកលេងពិតប្រាកដមែនក៏បានធ្វើការផ្តិតរូបភាពចុះផ្សាយព័ត៌មានដើម្បីជាជូនដំណឹងអោយជ្រាបដល់អាជ្ញាធរមូលដ្ឋានក្នុងខណ្ឌច្បារអំពៅដើម្បីមានវិធានការចុះទប់ស្កាត់បង្ក្រាបផង។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋ សូមមិនបញ្ចេញឈ្មោះ បានត្អូញត្អែរប្រាប់សារព័ត៌មានថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះបើកដំណើជារៀងរាល់ថ្ងៃតែម្តងចាប់ពីពេលព្រឹករហូតដល់យប់ព្រលប់តែមិនទាន់មានអាជ្ញាធរពាក់ពន្ធ័ក្នុងភូមិ/សង្កាត់/រឺខណ្ឌចុះបង្ក្រាបនៅឡើយទេ។

ប្រភពដដែលបន្តទៀតថា ដោយសារតែល្បែងស៊ីសងនេះឯង ទើបធ្វើឱ្យមានការឈ្លោះទាស់ទែងគ្នាក្នុងគ្រួសារ ជារឿយ{ពោលគឺ}សូម្បីតែប្រាក់ខែក៏មិនបានផ្ញើទៅផ្ទះ ព្រោះចាញ់អស់។

ប្រជាពលរដ្ឋស្នើសុំឱ្យលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅសូមមេត្តាជួយចាត់មន្ត្រីជំនាញខណ្ឌចុះ ទប់ស្កាត់និងបង្ក្រាបផងព្រោះថាល្បែងជាដើមចមនៃការបង្កើតបទល្មើសក្នុងមូលដ្ឋាន{ពោល}៖ដូចជា លួច-ឆក់-ប្លន់-គាស់ផ្ទះបងប្អូនប្រជាពលរដ្ឋជាដើម

ហេតុដូច្នេះអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌច្បារអំពៅគួរតែមានវិធានការចុះបង្ក្រាបដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់!!

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពីអាជ្ញាធរនិងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!

ការិយាល័យនិពន្ធ៖0967117744/017279124



No comments