សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជើងខ្លាំងអតីតអ្នកប្រដាល់ ធ្លាប់ជួញដូរគ្រឿងញៀន និងទើបចេញពីពន្ធនាគារ បាន៤ខែ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៀតហើយ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

កណ្តាល៖ ជនសង្ស័យចំនួន០២នាក់ ត្រូវជាបងប្អូនបង្កើត នឹងជាអតីតអ្នកប្រដាល់ ឈ្មោះ ម៉ៅ វុទ្ធី ហៅទូច រាជសី ត្រូវបានសមត្ថកិច្ចស្រុកមុខកំពូលឃាត់ខ្លួន ទៀតហើយ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដឹកនាំបញ្ជាដោយលោក ឯក លន់ អធិការនគរបាលស្រុក បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ក្នុងចំណោមបក្សពួក០៥នាក់ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចទ្វារទឹកបឹងតាសែន ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីព្រលប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

ជនសង្ស័យទី១ ឈ្មោះ ម៉ៅ វុទ្ធី ហៅទូច រាជសី ភេទប្រុស អាយុ៣៤ឆ្នាំ ជាអតីតអ្នកប្រដាល់ និងធ្លាប់បានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ពីបទជួញដូរសារធាតុញៀន ហើយជនសង្ស័យរូបនេះទើបតែចេញពីពន្ធនាគារខេត្តកណ្តាលបានជាង០៤ខែ។

ជនសង្ស័យទី២ ឈ្មោះ ម៉ៅ បញ្ញា ហៅតឿ ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាបងប្អូនបង្កើតជាមួយជនសង្ស័យទី១។

ជនរងគ្រោះរបួសជិតស្លាប់ចំនួន០៣នាក់រួមមាន៖ ទី១ ឈ្មោះ បុិច ក្រឹម ភេទប្រុស របួសបែករលាក្បាល កំពុងវះកាត់សង្រោ្គះនៅមន្ទីរពេទ្យ ប្រឈមនឹងបញ្ហាប្រព័ន្ធប្រសាទ ជនរងគ្រោះទី២ ឈ្មោះ គង់ គួន ភេទប្រុស របួស ដាច់អញ្ចឹង.ក ពីក្រោយ និងទី៣ ឈ្មោះ ទួន ផាន់នី ភេទប្រុស របួសធ្ងន់អញ្ចឹង.ក ពីក្រោយ សង្រ្គោះបន្ទាន់ដូចគ្នា។

ជនរងគ្រោះស្នើសុំដល់ឯកឧត្តម ព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តកណ្តាល សូមឯកឧត្តមមេត្តាជួយដាក់ទោសចំពោះជនសង្ស័យទាំងនោះ ដោយចោទពីបទ (ប៉ុនប៉ងមនុស្សឃាត គិតទុកជាមុន) ដោយហេតុផលថា៖ ជនសង្ស័យជាច្រើនទាំងនោះបានលើកគ្នាមកកាប់សម្លាប់ពួកគាត់ដល់កន្លែងធ្វើការ៕




No comments