សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យប្រុស ស្រី៣នាក់ត្រូវបានកម្លាំងប្រឆាំងគ្រឿងញៀននៃអធិការស្រុកកៀនស្វាយឃាត់ខ្លួន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ពន្ធ័ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២២ វេលាម៉ោង២និង៣០នាទីយប់ នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀន ស្វាយ ខេត្តកណ្ដាល។ 

ជនសង្ស័យទី១ឈ្មោះទួន តារ៉ា ភេទប្រុសអាយុ៤០ឆ្នាំ(ខ្មែរ)មុខរបរជាងប៉ះកង់ឡានមានទីលំនៅភូមិខ្សុំឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល(មានសារធាតុញៀនក្នុងទឹកនោម) ទី២ឈ្មោះ វង្ស វ៉ាន់ណែតភេទប្រុស អាយុ៣២ឆ្នាំ(ខ្មែរ) មុខរបរកសិករមានទីលំនៅភូមិស្តៅកន្លែង២ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល ទី៣ឈ្មោះសុ ខេមា ភេទស្រី អាយុ២៦ឆ្នាំ(ខ្មែរ)មុខរបរកសិករមានទីលំនៅសង្កាត់បឹងត្របែកខ័ណ្ឌចំការមន រាជធានីភ្នំពេញ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន:

១/ថ្នាំញៀនចំនួន០៣កញ្ចប់)មធម្យម១កញ្ចប់ម៉ាទឹកកក)និង ( តូច០២គ្រាប់ថ្នាំគ្រវី)

២/សម្ភារៈវេចខ្ចប់នឹងប្រើប្រាស់មួយចំនួន

៣/ ម៉ូតូចំនួន០១គ្រឿង។

នគរបាលស្រុកកៀនស្វាយបានអោយដឹងថា នៅមុនពេលកើតហេតុកំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយដឹកនាំដោយលោក វរសេនីយ៍ទោ អឿន អាន អធិការ រងស្រុកបានសហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែកដើរល្បាតក្នុងភូមិសាស្ត្រឃុំបន្ទាយដែកក៍ចុះល្បាតដល់ចំណុចមុខផ្ទះរបស់ឈ្មោះទួន តារ៉ាភេទប្រុសនៅត្រង់កើតហេតុដោយមានការសង្ស័យសមត្ថកិច្ចក៍ចូលទៅសួរនាំហើយធ្វើការឆែកឆេរ រកឃើញថ្នាំញៀន ចំនួន០៣កញ្ចប់)និងមធម្យ០១កញ្ចប់និងថ្នាំក្រវី២គ្រាប់)ភ្លាមនោះសមត្ថកិច្ចក៍ធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់។

ក្រោយពីពិនិត្យរួចកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង០៣នាក់នឹងវត្ថុតាងមកសាកសួរនៅប៉ុស្តិ៍ បន្ទាយដែក។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ទួន តារ៉ាភេទប្រុសបានសារភាពថាថ្នាំញៀនខាងលើពិតជារបស់ខ្លួនពិតប្រាកដមែនដោយខ្លួនបានទិញពីមនុស្សម្នាក់មិនស្គាល់អត្តសញ្ញាណនៅម្តុំចំការដូងហើយឈ្មោះទួន ត៉ារ៉ាបានសារភាពទៀតថាខ្លួនធ្លាប់លក់ថ្នាំញៀនបានមួយខែដោយទិញម្តងៗ៣០០.០០០រៀល (សាមសិបម៉ឺនរៀល)ចំណែកឈ្មោះវង្ស វ៉ាន់ណែតភេទប្រុសបានសារភាពថាខ្លួនធ្លាប់យកថ្នាំញៀនពីឈ្មោះទួន តារ៉ា ភេទប្រុសទៅលក់អោយគេបាន រយៈពេលប្រហែលមួយខែយកម្តងៗ១០០.០០០រៀល ទៅ១០០.០០០រៀលនឹងឈ្មោះសុ ខេមាភេទស្រីបានសារភាពថាខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀនរយៈ០១ឆ្នាំហើយ ។ដោយជនសង្ស័យឈ្មោះទួន តារ៉ា ភេទប្រុសជាមុខសញ្ញាចែកចាយថ្នាំញៀនសកម្មក្នុងមូលដ្ឋាន។

ចំពោះជនសង្ស័យនិងវត្ថុតាងបញ្ចូនទៅអធិការដ្ឋាននគរបាលកៀនស្វាយដើម្បីកសាងសំណុំរឿងធ្វើតាមនីតិវិធី។




No comments