ជនសង្ស័យប្រុសស្រី០៣នាក់ត្រូវបានកម្លាំងជំនាញនៃអធិការស្រុកកំពង់ត្រាចឃាត់ខ្លួនពាក់ព័ន្ធនៃគ្រឿងញៀន!!!
ខេត្តកំពត៖ ជនសង្ស័យប្រុសស្រី០៣នាក់ត្រូវបានកម្លាំងជំនាញនៃអធិការស្រុកកំពង់ត្រាចឃាត់ខ្លួនពាក់ព័ន្ធនៃគ្រឿងញៀនហេតុការណ៍នេះនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ០១និង៣០ នាទី ទៀបភ្លឺ កម្លាំងជំនាញ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅភូមិថ្កូវ ឃុំប្ញស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ។ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់ ស្រី ០១ នាក់ និងដកហូតថ្នាំញៀនចំនួន ០២ កញ្ចប់ធំ ៖
១-ឈ្មោះ ទីង តាំង (ហៅត្រាំង) ភេទប្រុស អាយុ ៤១ ឆ្នាំ
២-ឈ្មោះ ឈិន ណៃស៊ន់ ភេទស្រី អាយុ ៤៦ ឆ្នាំ អ្នកទាំងពីររស់នៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៣/ឈ្មោះ សែម សំរួល (ហៅហ្សូណូ) ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិទំនប់រលក សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី ។
No comments