សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យប្រុសស្រី០៩នាក់ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានក្រុងប៉ោយប៉ែតឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឆក់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ក្រុងប៉ោយប៉ែត៖ជនសង្ស័យប្រុសស្រី០៩ត្រូវបានកម្លាំងជំនាញផែនព្រហ្មទណ្ឌនៃអធិការក្រុងប៉ោយប៉ែតឃាត់ខ្លួនពាក់ពន្ធ័ធ្វើសកម្មភាពឆក់ទូរសព្ទដៃបណ្តាលអោយស្ត្រីម្នាក់រងរបួសហេតុការណ៍នេះនៅថ្ងៃច័ន្ទត្រូវនិងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ វេលា១០និង៣០នាទី ក្រោយពីកម្លាំងជំនាញផែនព្រហ្មទណ្ឌ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ហូបាងថាញ់ (HO BANG THANH) ភេទស្រី អាយុ៣២ ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងរាយការណ៍ថាៈកាលពីយប់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២៤និង៤០ នាទី ឈានចូល ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២២ រូបគាត់ (ហូបាងថាញ់) បានជួលម៉ូតូផាសអាប់ជិះចេញពីបុរីដួងច័ន្ទ ទៅខារ៉ាអូខេអេហ្វផា្លស ហើយដកទូរស័ព្ទកាន់ចុចនឹងដៃ ម៉ាក  IPhone12pro Max ពណ៌ទឹកសមុទ្រ ។ 

ពេលកំពុងតែធ្វើដំណើរតាមផ្លូវ ក៏ស្រាប់តែមានចោរចំនួន០២ នាក់ ភេទប្រុស ជិះម៉ូតូ០១គ្រឿង មកពីក្រោយ ហើយឆក់ កន្ត្រាក់យកទូរស័ព្ទចេញពីដៃ បណ្តាលអោយឈ្មោះ ហូបាងថាញ់ ធ្លាក់ពីលើផាសអាប់ រងរបួសបែកមុខ(ដេរជាច្រើនថ្នេរ) ។ បន្ទាប់ពីបានទទួលពត៌មានពីជនរងគ្រោះភ្លាមៗក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ និងមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែតបានចាត់បញ្ជារផ្ទាល់អោយកម្លាំងជំនាញចុះ ស្រាវជ្រាវ ឈានទៅដល់ការនាំខ្លួនឈ្មោះ សឿន ពិសី ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកទទួលទិញទូរស័ព្ទ ដែលជនល្មើសឆក់បាន ហើយបានដកហូតទូរស័ព្ទបាន២គ្រឿងរបស់ជនរងគ្រោះដើម្បីប្រគល់ជូនម្ចាស់វិញ ។ក្រោយពីបានស្រាវជ្រាវកំលាំងជំនាញ

បានឃាត់ខ្លួនជនសង្ស័យនិងបក្សពួកចំនួន០៦នាក់ស្រីម្នាក់ប្រពន្ធជនដៃដល់ ថោង ហាំង ហៅ{ហាក់}ឈ្មោះមានដូចខាងក្រោម៖

១.ថោង ហាំងហៅហាក់ ភេទប្រុស អាយុ

១៦ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ(ជនដៃដល់)

២.ហុង ចាន់ឌី ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ (អ្នកបិតគូទ)ពេលឆក់បាន ។

៣.ស៊ុន លាភ ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក..

៤.អូន សាវ័នភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក..

៥.សែត សុខជា ភេទប្រុស អាយុ១៥ឆ្នាំ

មុខរបរកម្មករ បក្សពួក..

៦.យឿម ណារី ភេទស្រី អាយុ១៧ឆ្នាំ 

ប្រពន្ធជនដៃដល់ជាបក្សពួកនិងសំគំនិត

៧.ឈ្មោះសឿន ពិសី ហៅសី ភេទប្រុស

អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរទទួលបញ្ចាំ

ទទួលទិញនិងជួសជុលទូរសព័្ទ ។

ក្រោយពីសាកសួរកំលាំងជំនាញឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត

១.ផឹង អូនរាជ ភេទប្រុសអាយុ១៧ឆ្នាំមុខ

របរគ្មាន អ្នកបើកម៉ូតូធ្វើសកម្មភាពឆក់ ។

២.សែត គឹមហេងហៅប្រេមភេទប្រុស អាយុ១៦ឆ្នាំមុខរបរគ្មានអ្នកបើកម៉ូតូធ្វើសកម្មភាពឆក់ ។

ក្នុងនោះសមត្ថកិច្ចបានដកហូតម៉ូតូជិះធ្វើសកម្មភាពចំនួន៤គ្រឿងក្នុងនោះc125ព័ណខ្មៅ២គ្រឿង អឹមស្លះ១គ្រឿងនិងMSXមួយគ្រឿង ។

កាំបិតចំនួន៥ដើម សាម៉ូរ៉ៃ៣ដើមនិងកាំបិតខ្វែវ២ដើម ។បច្ចុប្បន្នជនទាំង៩នាក់ត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ។

រីឯវត្ថុតាជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទូរសព្ទ័ជូនម្ចាស់ដើមវិញ  ។



No comments