សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បែកធ្លា​យ​!ធំក្លិនធាយៗតើពិតទេ លោក ឃុត ឡូ អធិការរងស្រុកបាទី និងកូនប្រុសបង្កើតជាអ្នកកាងល្បែងសុីសងខុសច្បាប់ក្នុងស្រុកបាទីតើឧត្តមសេនីយ៍ទោស្នងការខេត្តតាកែវមានវិធានការយ៉ាងណាចំពោះបុគ្គលកំពុងបង្កើតបទល្មើសក្នុងមូលដ្ឋាន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តតាកែវ ៖ផ្សាយចេញថ្ងៃទី២២.០៦.២០២២ប្រភព​បែកធ្លា​យ​ព័ត៌មានក្នុងស្រុកមួយចំនួនចុះផ្សាយព្រោងព្រាតថា៖វង់ល្បែង​សុីសងជាច្រើន​កន្លែងនៅ​ក្នុង​ស្រុក​បាទី​ ខេត្តតា​កែវ​ ល្បែងសុីសងមាន​ដូចជា​ សង្វៀន​ជល់មាន់- ​វង់​អាប៉ោង​- និង​ល្បែងផ្សេងទៀតតាមប្រពន្ធ័អនឡាញ ដោយបើកលេងភ្នាល់លុយគ្នារាប់​លាន ​កំពុងពេញនិយម​ហើយ​ពួកគេ​បើក​បាន​យ៉ាង​រលូន ​គឺ​ប្រើ​ឈ្មោះ​មេ​ ឡូ ។

ប្រភព​បាន​បន្ត​អោយ​ដឹង​ទៀត​ថាឈ្មោះ​{ពៅ}បាន​បើក​សង្វៀន​ជល់មាន់១កន្លែង​ តាម​បណ្តោយ​ផ្លូវ​រទេះភ្លើង​ ស្ថិតនៅ​ឃុំ​ត្រពាំងសាប​ ស្រុក​បាទី​ លេង​ភ្នាល់​រាល់ថ្ងៃ​ តែ​នៅពេល​អ្នក​​កាសែ​ត​ទៅដល់​ពួកគេ​និយាយអួតអាងដំឡើងរិទ្ធិប្រាប់​អ្នកកាសែត​ថា ​ទីតាំង​នេះ​ជា​របស់​លោក​ឃុ​ត ឡូ​ អធិការរង​ស្រុក​បាទី​ អោយចុះផ្សាយមួយសេរីចង់​ថត​អី​ថត​ទៅ​ មា​នការ​អី​លោក​ ឃុ​ត ឡូ​ ជា​អ្នក​ដោះស្រាយ​ហើយ ។

ប្រភព​ច្បាស់ការ​ណ៍​បាន​បញ្ជាក់​ទៀត​ថា​ ទីតាំង​ជល់មាន់​អន​ឡាញ​ដ៏​ធំ​មួយទៀត​ជា​របស់​ឈ្មោះ ម៉ុ​ក ជា​មន្ត្រី​ប៉េ​អឹ​ម​ចូល​និវត្ត​ន៍​ នៅ​កណ្ដាលវាល​ស្រែ​នៃ​ឃុំ​កណ្ដឹង​​ក៏​យក​ឈ្មោះ​លោក ​ឃុ​ត ឡូ​ នេះ​ទៅ​កាង​អោយ​ដែរ​។ និយាយ​ពី​វង់​អាប៉ោង​របស់​ឈ្មោះ​ ជង​ នៅក្នុង​ទឹកដី​ឃុំ​ពត់សរ​ ស្រុក​បាទី​ ក៏​បែក​ធ្លាយ​ថា ​លោក​ឃុ​ត ឡូ​ ជា​អ្នក​កាង​អោយ​ដែរ​ និយាយ​អោយ​ចំ​សេដ្ឋកិច្ច​វង់ ល្បែង១ស្រុក​បាទី​គឺជា​របស់​លោក​ ឃុ​ត ឡូ​ ទាំងអស់​ ។

ប្រភព​បាន​បន្ត​ទៀត​ថា​ ហេតុផល​អ្វី​បាន​ជា​លោក​ ឃុ​ត ​ឡូ ​អធិការរង​ស្រុក​បាទី​ ក្ដោប​សេដ្ឋកិច្ច​វង់​ល្បែង​បាន ១-លោក​ ឃុ​ត ឡូ​ ជា​អ្នក​ញៀន​ល្បែង​គ្រប់​ប្រភេទ និងមានកូនចៅជាច្រើនជាអ្នកញៀនល្បែង ​ជា​អ្នក​ណាត់​ក្រុម​អ្នក​ញៀន​ល្បែង​អោយ​មកលេង​តាម​គោល​នៃ​ទីតាំង​ដែល​បាន​បង្កើត​រួចហើយ ​បើ​លោក​ ឃុ​ត ឡូ​ ណាត់និង​បើក​អោយ​លេង ​គឺ​ក្រុម​អ្នកលេង​មាន​ភាព​កក់ក្ដៅ​ធានា​ថា​ មាន​សុ​វត្តិភាព​ព្រោះ​អ្នក​ដែល​បង្ក្រាប​ល្បែង​ស៊ីសង​ឈ្មោះ​ឃុ​ត ចិ​ត្ត្រា អធិការរង​ព្រហ្ម​ទណ្ឌ័​ស្រុក​បាទី​ ជា​កូនប្រុស​បង្កើត​របស់​លោក​ ឃុ​ត​ ឡូ​ ដូច្នេះ ​នេះ​ជា​សេ​នារិ​យោ​ល្បែង​ក្នុង​ស្រុក​បាទី​ទាំងមូល​ ។

ពាក់​ពន្ធ័​ករណី​ខាងលើ​ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ឆាយ កែ​វម​ន្នី​ អធិការ​ស្រុក​បាទី​បានទេ​ ព្រោះ​លោក​មានទម្លាប់​មួយ​មិន​ទទួល​លេខ​ទូរ​សព្ទ័​អ្នកកាសែត​ទេ ​តែ​កន្លងមក​លោក​ធ្លាប់​អោយ​ដឹង​ថា ​លោក​មិន​ប៉ះពាល់​លុយ​ល្បែង​ទេ​ដឹង​ថា​ មាន​លេង​កន្លែងណា​លោក​ដាក់​កំលាំង​ចុះទៅ​ភ្លាម ​។

ជុំវិញបញ្ហាខាងលើនេះសង្ឃឹមលើលោកឧត្តមសេនីយ៌ត្រី ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ មេត្តាចាត់កម្លាំងជំនាញនៃស្នងកាដ្ឋានខេត្តចុះស្រាវជ្រាវនិងសើុប សង្កេតចំពោះបុគ្គលដែលយកតួនាទីជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីរកប្រយោជន៍ឱ្យមានប៉ះពាល់សេចក្តីថ្លៃថ្លូររបស់កងកម្លាំងនិងប៉ះពាល់ដល់ស្ថេរភាពនិងសុខភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ពោល៖ដូចជាមានអំពើចោរកម្មនៅក្នុងមូលដ្ឋាន លួច-ឆក់-ប្លន់-លួចគាស់ផ្ទះប្រជាពលរដ្ឋជាពិសេសហិង្សាក្នុងគ្រួសារ!ល្បែងដើមចមបង្កបង្កើតបទលកមើសក្នុងមូលដ្ឋាន។

បើមិនបង្ក្រាបទេ ពលរដ្ឋនិងអស់ជំនឿលើសមត្ថកិច្វនគរបាល ដែលជាមន្ត្រីអនុវត្តច្បាប់ បែរជាយកតួនាទី ទៅបើកល្បែងស៊ីសងខុសច្បាប់ទៅវិញ ។

ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ឃុត ឡូ អធិការរងស្រុកបាទីបានទេ!!មូលហេតុខលចូលគ្មានអ្នកលើក!!

ការិយាល័យនិពន្ធ៖0967117744/017279124



No comments