សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បើកដំណើរវិញហើយ៖ទីតាំងបើកលេងល្បែងស៊ីសងតាមប្រព័ន្ធ អនឡាញគ្រប់ប្រភេទខុសច្បាប់ក្នុងផ្ទះវីឡាដ៏ធំមួយកន្លែងក្នុងក្រុងកំពង់ចាមប្រជាពលរដ្ឋស្នើលោកឯម កុសល ស្នងការខេត្តកំពង់ចាមមានវិធានការចុះបង្ក្រាបផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ចាម៖ផ្សាយនៅថ្ងៃទី២៣.០៦.២០២២ ទីតាំងបើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញមួយកន្លែងបង្កប់ក្នុងផ្ទះវីឡាដ៏ធំនៅបណ្តោយផ្លូវលេខ៩០ស្ថិតសង្កាត់វាលវង្ស ក្រុងកំពង់ចាម ខេត្តកំពង់ចាម បើកដំណើរការឡើងវិញហើយក្រោយពីសមត្ថកិច្ចក្រុងកំពង់ចាមធ្វើកិច្ចសន្យាជា(ច្រើនដង)ខណៈពេលនេះបើកលេងយ៉ាងរលូនបែរជាអាជ្ញាធរនៅក្នុងក្រុងកំពង់ចាមគ្មានវិធានចុះបង្ក្រាប!!

ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងកំពង់ចាមបានបង្ហើបប្រាប់អង្គភាពសារព័តមាន{រស្មីក្រុងតាខ្មៅ}តាមរយៈ(តេឡេក្រាម)អោយដឹងថាទីតាំងមួយថ្ងៃនេះឃើញកម្លាំងសមត្ថកិច្ចក្រុងកំពង់ចាមចុះធ្វើកិច្ចសន្យាជាច្រើនដងមកហើយហាក់បីដូចជាគ្មានប្រសិទ្ធភាពសោះហើយសង្ស័យថាទីតាំងមួយកន្លែងនេះមានការរត់ការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានហើយមើលទៅទើបបើកដំណើរការឡើងវិញបានដោយរលូន។

ពលរដ្ឋក្នុងមូលដ្ឋានកំពុងរិះគន់ចំថា៖លោក អុឹង ប៊ុន ក្រុងកំពង់ចាម ថាប្រហែលជាអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងមួយកន្លែងនេះឬក៏មិនហ៊ានចុះបង្រ្កាបព្រោះតែទីតាំងមួយកន្លែងនេះហែលជាមានខ្នងបង្អែកធំទើបធ្វើអោយលោកអធិការក្រុងកំពង់ចាមមិនមានសមត្ថភាពចុះបង្ក្រាប។

ប្រជាពលរដ្ឋរូបនោះបន្តថា៖ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ប្រហែលជាមានបុណ្យបារមីខ្ពស់ទើបអាចបំបាំងកាយមិនឲ្យសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលមិនឃើញទីតាំងរបស់ខ្លួន។ឬក៏ត្រូវដងត្រូវផ្លែគ្នាហើយបានជាសម្ងំស្ងៀមមិនមានវិធានការចុះបង្ក្រាប។

ពលរដ្ឋដែលរស់នៅនៅតំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មានបន្តថា៖ ទីតាំងខាងលើនេះ សម្បូរដោយអ្នកញៀនល្បែងចេញចូលយ៉ាងស្រស្រាក់ស្រស្រាំ ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់គ្រប់ពេលវេលា«ពោលគឺ៖ ទីណាមានល្បែង ទីនោះប្រកដជាអំពើចោរកម្មដូចជា៖លួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះប្រជាពលរដ្ឋជាក់ជាមិនខាន??ដោយតែល្បែងសុីសងជាដើមចោមនៃការបង្កើតបទឈ្មើស។

ជុំវិញពាក់ព័ន្ធល្បែងស៊ីសងខាងលើលោក អុឹង ប៊ុន អធិការក្រុងកំពង់ចាមប្រហែលជាអសមត្ថភាពក្នុងការដឹកនាំ មន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះហើយទៅទើបនៅបណ្ដែតបណ្ដោយអោយក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាលេងល្បែងសុីសង!!!ដើម្បីជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនដាក់ ការសង្ស័យប្រហែលជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន!!រឺមានការឃុបឃិតនិងបើកភ្លើងខៀវបង្កើតបទល្មើសដើម្បីទទួលលាបសក្ការៈជាផលប្រយោជន៍។គួរគប្បីមានវិធានការចុះបង្ក្រាបផង!!!

ប្រជាពលរដ្ឋលើកឡើងថាលោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម គួរតែយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញគណះបញ្ជាការឯកភាពក្រុងចុះពិនិត្យនិងធ្វើការបង្ក្រាបផងដើម្បីភូមិឃុំមានសុវត្ថិភាព!!ជៀសវាងការរិះគន់ពីប្រជាពលរដ្ឋថាអាជ្ញាធរមូលដ្ឋានមានការបើកដៃ!!

ប្រជាពលរដ្ឋជាច្រើនស្នើសុំ៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងលោក ឯម កុសល ស្នងការខេត្តកំពង់ចាម គួតែមានវិធានការចាត់កម្លាំងជំនាញនៃស្នងការខេត្តដើម្បីចុះស្រាវជ្រាវនិងទប់ស្កាត់បង្ក្រាបល្បែងស៊ីសងខាង លើផង!!ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺខណ្ឌមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។

ជុំវិញការចុះផ្សាយខាងលើនេះ ក្រុមការងារអង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!

ការិយាល័យនិពន្ធ៖ 0967117744/017279124



កម្លាំងសមត្ថកិច្ចក្រុងកំពង់ចាមចុះធ្វើកិច្ចសន្យាជាច្រើនដងមកហើយហាក់បីដូចជាគ្មានប្រសិទ្ធភាពសោះហើយសង្ស័យថាទីតាំងមួយកន្លែងនេះមានការរត់ការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានហើយមើលទៅទើបបើកដំណើរការឡើងវិញបានដោយរលូន!!!




No comments