ជនសង្ស័យម្នាក់ត្រូវបានអាវុធហត្ថស្រុក ភ្នំព្រឹកចាប់ខ្លួនតាមដីកាបង្គាប់ព័ន្ធករណី ហឹង្សាដោយចេតនា!!!
ខេត្តបាត់ដំបង៖អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៧:៣០នាទី កម្លាំងអាវុធហត្ថស្រុក ភ្នំព្រឹក បានអនុវត្តន៍ដីកាបង្គាប់ឱ្យនាំខ្លួន លេខ២៥៣ ត.ព្រ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ របស់លោក គី ទីម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យនាំខ្លួន ជនត្រូវចោទឈ្មោះ សុខ រិទ្ធដា ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរកម្មករ ទីលំបច្ចុប្បន្ននៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពីបទ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការកាត់អវយវៈឬពិការរភាព ប្រព្រឹត្តនៅចំណុចក្រុមទី១ ស្ថិតភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ តាមមាត្រា២២៣ នៃក្រមព្រហ្មទណ្ឌ។
បច្ចុប្បន្ន ជនត្រូវចោទ កំពុងចាត់ការបន្តតាមនីតិវិធី៕
ដោយ៖លោកភៅសុភ័ក្ត្រ០៣
No comments