សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងសង្វៀន{ជល់មាន់}និងអាបោ៉ងដុះស្លែរមួយកន្លែងក្រោមដើមស្វាយក្នុងភូមិអាទាំងឃុំភូមិធំកំពុងបង្កអហានិភ័យនិងអសន្តិសុខដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយសារតែគ្មានចាត់ការចុះបង្ក្រាបពីលោក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ស្រុកកៀនស្វាយ៖ចេញផ្សាយនៅថ្ងៃទី១៩.០៦.២០២២ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំភូមធំជាច្រើនអ្នកមិនបញ្ចេញឈ្មោះប្រាប់អង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}យើងសឹងរាល់ថ្ងៃអោយដឹងថា៖មានទីតាំងប្រមូលផ្តុំលេងល្បែង{ជល់មាន់}និងអាប៉ោងដុះស្លែរមួយកន្លែងក្រោមដើមស្វាយស្ថិតក្នុងភូមិអាទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកដំណើរការយ៉ាងរលូនលេងសឹងរាល់ថ្ងៃ ដោយមិនមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានណាម្នាក់ចេញមុខមកបង្ក្រាបឡើយ។

ប្រជាពលរដ្ឋរូបនោះបានលួចខ្សឹបបង្ហើបបន្តថា៖ទីតាំងបើកលេងល្បែងស៊ីសងមួយកន្លែងនេះដុះស្លែយូរមកហើយតែមិនទាន់មានអវត្តមានមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានស្រុកកៀនស្វាយណាហ៊ានចេញមុខចុះបង្ក្រាបឡើយពោល៖គឺនៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងល្បែងស៊ីសងដោយមានទំនុកចិត្តខ្ពស់ប្រហែលជាទីតាំងមួយកន្លែងនេះរត់ការនិងសែនព្រេងជូនអាជ្ញាធរក្នុងមូលដ្ឋានពាក់ព័ន្ធហើយមើលទៅបានជានាំគ្នាលេងយ៉ាងរលូនឯមន្ត្រីពាក់ពន្ធ័ក្នុងឃុំ/ស្រុក ហាក់បីដូចជាមិនយកចិត្តទុកដាក់អើតពើចុះបង្ក្រាបរឺក៏បានទទួល{នំភីស្សារ}មួយចំរៀកហូបហើយមើលទៅទើបអោបដៃសម្ងំស្ងៀមឬក៏ត្រូវដងត្រូវផ្លែទើបគ្មានវិធានការចុះបង្ក្រាប។

ពលរដ្ឋបន្តថា៖ទីតាំងមួយកន្លែងនេះបើកដំណើរការទទួលជនញៀនល្បែងយ៉ាងអនាធិបតេយ្យ (ពោលគឺ) ចាប់ផ្តើមលេងទាំងពីម៉ោង៨ព្រឹករហូតទល់រសៀលល្ងាចនាំគ្នាលេងដាច់បាយដាច់ទឹកភ្នាល់លុយគ្នាយកឈ្នះចាញ់រាប់លានរៀល និងសម្បូរទៅជនមិនស្គាល់មុខមួយចំនួនចូលទៅលេង!!!

បើតាមសម្តីអះអាងពីម្ចាស់ទីតាំងបើកលេងល្បែងតែងតែអួតអាងបានប្រាប់អ្នកសារព័ត៌មានជាច្រើនថា៖ទីតាំងពួកគេបើកលេងបានរលូនដោយសារតែពួកគេបានសែនព្រេនជូនលោកមេប៉ុស្តិ៍ភូមិធំដោយគិតរាប់ជល់ឈ្នះ-ចាញ់ក្នុង១គូ២០០០០៛{ពីរមឿនរៀល}ដោយរាប់គូយកលុយនិងមានខ្នងបង្អែករឹងមាំងពីអធិការរងម្នាក់ក្នុងស្រុកកៀនសូមមិនបញ្ចញឈ្មោះទុកអោយភ្ញាក់ខ្លួនមានចំណែកពាក់ពន្ធ័ដែរទើបធ្វើកន្លែងពួកគេលេងបានដោយសុវត្តិភាពជូនភ្ញៀវដែលបានមកលេង។

កន្លងមកប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍ជារឿយៗជូនសមត្ថកិច្ចប៉ុស្តិ៍ភូមិធំនិងអធិការកៀនស្វាយដែសុំអោយជួយចុះបង្ក្រាបផង!!ប្រជាពលរដ្ឋរូបនោះលោកចាំមើលផ្លូវមិនឃើញស្រមោលសមត្ថកិច្ចណាម្នាក់ចុះបង្ក្រាបទេ!!តែគាត់ឃើញពួកក្រុមអ្នកស្នេហាបក្សីកីឡាទាំងនោះនាំបែកហ្វូងគ្នានិងរើរឥវ៉ាន់ចេញទៅអស់ហាក់បីដូចជាមានព្រាបនាំសារមកប្រាប់អោយដឹងមុន ក្រោយមកស្ងប់ស្ងាត់មួយសន្ទុះក៏ក្រុមអ្នកស្នេហាបក្សីកីឡាទាំងនាំគ្នាបន្តសកម្មភាពលេងបន្តទៀត។

ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានត្អូញត្អែលលួចបង្ហើបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា ទង្វើរសកម្មភាពក្រុមអ្នកញៀនល្បែងទាំង នោះនាំចេញចូលយ៉ាងស្រស្រាក់ស្រស្រាំធ្វើអោយពួកគាត់មានការភ័យខ្លាចជាខ្លាំងចំពោះសុខទុកនិងសុវត្តិភាពបស់គាត់នៅពេលយប់ {ពោល} ទីណាមានល្បែង សុីសងទីនោះមិនយូរមិនឆាប់ប្រាកដជាអំពើចោរកម្ម ដូចជា៖ចោរលួច-ចោរប្លន់-វ៉ៃកាប់ចាក់គោសផ្ទះប្រជាពលរដ្ឋនិងមានការជូនដូរគ្រឿងញៀនជាពិសេស ហិង្សា ក្នុងគ្រួសារ ជាក់មិនខានដើម្បីយកលុយមកលេងបន្ត»ព្រោះថាល្បែងស៊ីសងជាដើមចមនៃការបង្កបង្កើតបទល្មើសផ្សេងៗក្នុងមូលដ្ឋាន!គួរគប្បីមានវិធានការចុះបង្ក្រាបផង។

ដើម្បីសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន៖លោក ព្រុំ សំណាង អធិការស្រុកកៀនស្វាយគួរតែយកចិត្តទុកដាក់បន្តិចក្នុងការចុះបង្ក្រាបល្បែងសុីសងដែនរបស់ខ្លួនកុំតែសំងំស្ងៀមជួយចាត់មន្រ្តីទុកចិត្តជំនាញនៃអធិការស្រុកចុះស្រាវជ្រាវធ្វើការបង្ក្រាបរាល់ល្បែងសុីសងក្នុងមូលដ្ឋានរបស់ផង។ជៀសវាងប្រជាពលរដ្ឋនិងមហាជនជាច្រើនមានមន្ទិលរិះគន់និងដាក់ការសង្ស័យថាអាជ្ញាធរពាក់ពន្ធ័ប៉ុស្តិ៍និងអធិការស្រុកមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធដើម្បីទទួលលាភសក្ការៈឬក៏ជាឆ្នាំងបាយមិនអាចខ្វះបានទើបមិនមានវិធានការចុះបង្ក្រាប។ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!

ការិយាល័យនិពន្ធ៖096 711 77 44 / 017 27 91 24



No comments