សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្រជាពលរដ្ឋសំណូមពរលោក កន សុខកាយ អភិបាលស្រុកល្វាឯមមេត្តាចាត់មន្ត្រីជំនាញចុះទប់ស្កាត់ក្រុមឡានដឹកខ្សាច់កំពុងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានអរិយក្សត្រ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ផ្សាយនៅថ្ងៃទី០៧.០៥.២០២២ ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកល្វាឯមជាច្រើនកំពុងត្អូញត្អែរជាខ្លាំងលើបញ្ហាឡានដឹកខ្សាច់យ៉ាងអណាធិបតេយ្យនៅចំណុចបណ្តោយផ្លូវ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មានក្រុមហ៊ុនដឹកជញ្ជូនខ្សាច់ ដោយប្រើប្រាស់រថយន្តខ្នាតយក្សជាច្រើន ដឹកជញ្ជូនខ្សាច់យ៉ាងអណាធិបតេយ្យ យកទៅផ្គត់ផ្គង់បូរី ជាហេតុបង្កឲ្យប្រជាពលរដ្ឋជាច្រើនមានការភ័យខ្លាចចំពោះសុវត្ថិភាពរបស់ពួកក្នុងពេលធ្វើដំណើរ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធហាក់ដូចជានាំគ្នារក្សាភាពស្ងៀមស្ងាត់ ដោយធ្វើមិនដឹងមិនឮ ខណៈផ្លូវសារធារណៈមួយកន្លែងដែលស្ថិតនៅតាមបណ្ដោយ ឃុំអរិយក្សត្រ កំពុងតែរងការខូចខាត់ ហើយក៏ជាហេតុនាំឲ្យប្រជាពលរដ្ឋនាំគ្នារអ៊ូរទាំយ៉ាងខ្លាំង និងភ័យខ្លាចចំពោះសុខភាព និងសុវត្ថិភាពសាធារណៈ។

ចំណែកឯរថយន្តដឹកខ្សាច់ទាំងអស់នោះវិញ ភាគច្រើនគ្មានផ្លាកលេខ ដែលគេសង្ស័យជាប្រភេទរថយន្តកាត់ត ហើយមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន លោក មួន រដ្ឋា អធិការនគរបាលស្រុកល្វាឯមហាក់ដូចជាគ្មានអើពើចាត់វិធានការទប់ស្កាត់ចំពោះប្រភេទរថយន្តទាំងនោះសោះឡើយ នេះហាក់ដូចជាបណ្តែតបណ្ដោយខ្លាំងមែនទែន។

មហាជនបានលើកឡើងថា៖លោក មួន រដ្ឋា ដែលទើបតែឡើងកាន់តំណែងជាអធិការនគរបាលស្រុកល្វាឯម ហាក់ដូចជាកំពុងតែបិតភ្នែកម្ខាងបើកភ្នែកម្ខាងសម្ងំស្ងៀមដោយរក្សាភាពស្ងៀមស្ងាត់។ 

ប្រជាពលរដ្ឋជាច្រើនស្នើរសុំ៖លោក កន សុខកាយ អភិបាលស្រុកល្វាឯមគួរតែចាត់មន្ត្រីជំនាញគណៈបញ្ជារការឯកភាពស្រុកចុះពិនិត្យមើលស្ថានភាពក្នុងមូលដ្ឋាននិងទប់ស្កាត់បង្ក្រាបផង។ដើម្បីចូលរួមរក្សាសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលជៀសវាងគ្រោះថ្នាក់ដោយយថាហេតុណាមួយ។ប្រជាពលរដ្ឋសង្ឃឹមក្រុមឡានដឹកខ្សាច់យ៉ាងអណាធិបតេយ្យទាំងនោះនិងទប់ស្កាត់បានជាក់ជាមិនខានក្រោមការយកចិត្តទុកដាក់លោកអភិបាល។។

ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពី អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

ការិយាល័យពន្ធ៖0967117744/017279124



No comments