សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកល្បែងសុីងសង{ជល់មាន់}និងល្បែងផ្សេងៗជាច្រើនប្រភេទតាមប្រពន្ធ័អនឡាញបង្កប់ហាងការហ្វេរយីហោ ស្រីមុំ ស្ទឹងសៀមរាបបែរជាអាជ្ញាធរពាក់ពន្ធ័ក្នុងក្រុងសៀមរាបគ្មានវិធានការចុះបង្ក្រាបរឺក៏???

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តសៀមរាប៖ចេញផ្សាយថ្ងៃទី០៧.០៥.២០២២ ទីតាំងបើកល្បែងសុីងសង{ជល់មាន់}និងល្បែងផ្សេងៗជាច្រើនប្រភេទក្នុងហាងការហ្វេរយីហោ ស្រីមុំ ស្ទឹងសៀមរាបស្ថិតក្នុងភូមិដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បើកដំណើរលេងយ៉ាងរលូនជារៀងរាល់ថ្ងៃបែរជាអាជ្ញាធរពាក់ពន្ធ័ក្នុងក្រុងសៀមរាបមិនមានវិធានការចុះបង្ក្រាប។។

ប្រជាពលរដ្ឋជាច្រើនកំពុងមានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំងថា៖ទីណាមានបើកល្បែងស៊ីសងមូលដ្ឋាននោះប្រាកដជានិងមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់. និងគោសផ្ទះ ប្រជាពលរដ្ឋជាក់ជាមិនខានដោយសារថាល្បែងសុីសងជាដើមចោមនៃបង្កើតបទល្មើស!!!

ប្រជាពលរដ្ឋស្នើសុំ៖លោក ដា ចំរើន អធិការក្រុងសៀមរាប ជួយចាត់មន្តី្រជំនាញអធិកាសើបអង្កេតស្រាវជ្រាវធ្វើការចុះបង្ក្រាបទីតាំងល្បែងសុីសងខាងលើនេះផង ពោល៖មិនគួរណានៅតែបណ្តែត បណ្ដោយឲ្យមានការបើកលេងល្បែងស៊ីសងដោយគ្មានវិធានការទប់ស្កាត់ទាល់តែបន្តិចសោះឡើយ!!!ជៀសវាងប្រជាពលរដ្ឋមហាជនដាក់ការសង្ស័យនិងរិះគន់ចំៗទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធបង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលលាភសក្ការៈ!!!គួរគប្បីមានវិធានការចុះបង្ក្រាបផង។

ប្រជាពលរដ្ឋសង្ឃឹមថា៖លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបគួរតែចាត់កម្លាំងជំនាញគណៈបញ្ជារការឯកភាពក្រុងចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់!!

ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពី អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

ការិយាល័យពន្ធ៖0967117744/017279124




No comments