សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម គង់ សោភណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកល្វាឯម!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖នាព្រឹក ថ្ងៃសៅរ៍ ០៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកល្វាឯម ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកល្វាឯមខេត្តកណ្តាល។

ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកល្វាឯម នេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន គណ:អចិន្រ្តៃយ៍នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានផែនចំណុះក្រុមការងារយុវជនគណបក្សខេត្ត លោក លោកស្រី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុក លោក លោកស្រី ជាបេក្ខជនពេញសិទ្ធ លោក លោកស្រីប្រធាន អនុប្រធាន សមាជិកក្រុមការងារយុវជនគ្រប់ឃុំ លោក លោកស្រី ប្រធានយុវជនភូមិទូទាំងស្រុកល្វាឯម សរុបប្រមាណ ២៨៥ នាក់៕



No comments