លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរស័ក្តិ ជាកិច្ចបច្ឆាមរណៈថ្នាក់វរសេនីយ៍ទោ ជូនសពលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដងក្ដា!!!
ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំ លោក-លោកស្រី ស្នងការរង នាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក និងមន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរស័ក្តិ ជាកិច្ចបច្ឆាមរណៈថ្នាក់វរសេនីយ៍ទោ ជូនសពលោកវរសេនីយ៍ត្រី ដេន ឃីម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលដងក្ដានៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលបានទទួលមរណៈភាព កាលពីយប់ថ្ងៃ អាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២៣:៤៥នាទីយប់ ក្នុងជន្មាយុ ៤៥វស្សា ដោយគាំងបេះដូង ក្នុងប្រតិបត្តិការបំពេញបេសកកម្មការងារ ដឹកនាំកម្លាំងចុះល្បាតចល័តក្នុងភូមិសាស្រ្តឃុំដងក្ដា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ក្នុងឱកាសដ៍ក្រៀមក្រំនោះដែរ លោកឧត្តមសេនីយ៍ស្នងការញុំក៍បាននាំយកបច្ច័យ និងគ្រឿងឧបភោគបរិភោគដ៍ជ្រះថ្លារបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិមាន ថវិកាចំនួន ៥,០០០,០០០ រៀល អង្ករ០១បេ(៥០គីឡូក្រាម) ទឹកក្រូច០៣កេស មី០២កេស ទឹកសុទ្ធ០២កេស ដេីម្បីចូលរួមក្នុងពធីបុណ្យសព ដែលសរុបជាបច្ច័យរួម ចំនួន ៥,៤០០០,០០០រៀល ។
No comments