សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំក្រសួង ចូលរួមអម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមពិធីអបអរសាទរ​"ទិវាសេរីភាពសារព័ត៌មានសកលលោក​" លើកទី២៩ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ាណែត!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖នាព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំក្រសួង ចូលរួមអម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមពិធីអបអរសាទរ​"ទិវាសេរីភាពសារព័ត៌មានសកលលោក​" លើកទី២៩ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាស “ទិវាសេរីភាពសារព័ត៌មានសកលលោក"​ លើកទី២៩​ នេះ​ដែរ គឺបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិសេរីភាព នៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ការលើកស្ទួយនូវឯករាជភាព ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពហុនិយម និងការរំលឹកដល់រដ្ឋាភិបាលនៃប្រទេសទាំងឡាយនៅលើសកលលោក ដែលបានប្ដេជ្ញាចិត្តក្នុងការគោរពសិទ្ធិសេរីភាពសារព័ត៌មាន ឱ្យយកចិត្តទុកដាក់ លើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងធានាសុវត្ថិភាពដល់អ្នកសារព័ត៌មាន​ក្នុងការបំពេញ ភារកិច្ចរបស់ពួកគេ ព្រមទាំងជំរុញឱ្យស្ថាប័នសារព័ត៌មានបំពេញតួនាទីតាមវីជ្ជាជីវៈប្រកបដោយតម្លាភាព ធ្វេីយ៉ាងណាដើម្បីទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជន។



No comments