សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

មើលពាក្យហើយសែនក្តុកត្តួលក្នុងអារម្មណ៍រយះពេល៧ឆ្នាំហើយដែល លោក ទេស វិបុល កតញ្ញូចំពោះព្រះរស់ជាអ្នកគុណដ៏ធំធេងមិនអាចកាត់ថ្លៃបាន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

អារម្មណ៍ពិតលោក ទេស វិបុល 🙎ខ្ញុំពិតជារំភើបរីករាយខ្លាំងណាស់ក្នុងការឃើញព្រះរស់បានជិះរទេះទំនើបមួយនេះជាមួយនឹងស្នាមញញឹមដោយក្តីសប្បាយរីករាយ!!!

អស់រយៈពេលជាង៧ឆ្នាំនៃជំងឺដើរមិនរួចនិងងើបមិនរួចរបស់អ្នកម្តាយខ្ញុំមានការលំបាកនិងមានការឈឺចាប់ពេញខ្លួនប្រាណព្រមទាំងមិនបានឃើញទេសភាពខាងក្រៅផ្ទះទៀតផង។នៅរាត្រីនេះអ្នកម្តាយមានសេចក្តីរីកយ៉ាងពន់ពេកជាមួយនឹងកូនចៅប្រុសស្រីប្រកបដោយគន្លងធម៏គ្រប់ៗគ្នា។ហើយចៅប្រុសបានរុញរទេះជូនជីដូនធ្វើដំណើរកំសាន្តតាមដងផ្លូវនៅក្នុងភូមិព្រែកក្របៅទី៣ឃុំព្រែកអំពិលស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។

ក្នុងពេលវេលាដ៍មានអត្ថនយ័និងអត្ថប្រយោជន៍ជាមួយនឹងសេចក្តីរីករាយដែលមិនដែលមានក្នុងរយ:ជាង៧ឆ្នាំនេះអ្នកម្តាយបានទៅលេងជាមួយជីដូនមួយរបស់គាត់ផងដែរ។

ហើយនៅថ្ងៃស្អែកនេះអ្នកម្តាយនឹងបន្តធ្វើដំណើរតាមរទេះរុញទំនើបមួយនេះទៅសួរសុខទុក្ចបងប្អូនបស់គាត់ទៀតផង។ហើយរទេះរុញមួយនេះគឺជាអំណោយដ៍ថ្លៃថ្លារបស់លោក ឆឹម ឬទ្ធិចៅក្រមសាលាដំបូងរាជធានីភ្នំពេញដែលបានជូនដល់អ្នកម្តាយរបស់ខ្ញុំកាលពីល្ងាចថ្ងៃទី៦ខែមេសាឆ្នាំ២០២២នេះ។ខ្ញុំបាទនិងក្រុមគ្រួសារសូមជូនពរជយ័សិរីមង្គលចូលមានដល់អ្នកនិងក្រុមគ្រួសាររបស់អ្នកជួបតែសេចក្តីសុខចម្រើនគ្រប់ពេលវេលានិងមានសុខភាពល្អ។រាត្រីសួស្តី!

🗣️📕🖊️អានពាក្យពេចន៍រាយរាប់ចេញពីចិត្តស្មោះរបស់លោកទេស វិបុល ធ្វើអោយខ្ញុំស្តាប់ហើយពិតរំភើបជំនួសពេលដែលកូនដឹងគុណចំពោះអ្នកមានគុណគឺជាព្រះរស់មិនអាចកាត់ថ្លៃក្នុងមួយជីវិត។លោកជាកូនកត្តញ្ញូដល់អ្នកមានគុណរយៈពេល៧ឆ្នាំនេះពិតជាមានន័យណាស់ហើយថ្ងៃនេះគឺជាថ្ងៃដែរអ្នកមានគុណរបស់លោកបានរទេះថ្មីហើយជិះដើម្បីជួបសាច់ញាតិលោកយាយហើយអ្វីសំខាន់ទៅទៀតនោះលោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ហើយគឺជាបុគ្គលឆ្នើមតែងតែជួយដោះស្រាយទុក្ខរបស់អ្នកសារព័ត៌ដែលប្រឈមមុខនឹងការបាត់បង់សេរីភាពមិនថានៅក្នុងកាលៈទេសៈណាគេលោករុករកដំណោះស្រាយគ្រប់ពេលវេលាមិនថាខ្លួនលោកលំបាករឺស្រួលទេ!!លោក ទេស វិបុល តែងតែដើតួជាឪពុកផងជាម្តាយផងពេលខ្លះដើរសំពះសំទោសជំនួសផងលោកតែងតែបញ្ចេញកំលាំងកាយនិងកំលាំងចិត្តរបស់លោកជានិច្ចមិនថាពេលយប់រឺពេលថ្ងៃរឺជិតរឺឆ្ងាយក្រោយពេលលោកទទួលបានព័ត៌មានថាបងប្អូនអ្នកសារព័ត៌មានត្រូវបានគេប្តឹងរឺចាប់ចង់លោកតែងតែបញ្ចេញសកម្មភាពយ៉ាងសកម្មក្នុងការរុករកដំណោះស្រាយជូនបងប្អូនជានិច្ច។ជាពិសេសលោកតែងតែលើកស្ទួយដល់អ្នកសារព័ត៌មានវ័យចំណាស់ពេលខ្លះលោកចំណាយថវិកាផ្ទាល់ខ្លួនរបស់លោកដើម្បីចូលរួមចែករំលែកដល់លោកពូអ្នកមីងចាស់ៗជាអ្នកសារព័ត៌មាន{កាសែតជំនាន់មុន}ដើម្បីលើកស្ទួយវិស័យអ្នកសារព័ត៌មានបន្តទៀត❤️❤️

🙏❤️🙎កុំភ្លេចព្រះរស់ចូលយើងទាំងគ្នាមើលថែគាត់ទាន់គាត់នៅមានជីវិតដល់ពេលដែលបាត់បង់ព្រះរស់ហើយទើបស្តាយតាមក្រោយវាហួសពេលហើយព្រះរស់មានមែនជីវិតអមតះទេសូមចូលរួមយកចិត្តទុកដាក់ចំពោះគាត់ផងពេលដែលគាត់នៅមានជីវិត!!ហើយចូលចាំថាអំពើល្អដែលយើងធ្វើវានឹងតបស្នងមកយើងមកវិញនៅថ្ងៃណាមួយជាក់ជាមិនខានមិនថា ថ្ងៃនេះ ឆ្នាំនេះឆ្នាំក្រោយ ជាតិក្រោយ ជាតិណា ក៏ដោយគឺតែងតែតបស្នងមកអោយយើងថ្ងៃណាមួយជាក់ជាមិនខាន។។



No comments