សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្រជាពលរដ្ឋប្រទះឃើញដើមឈើ១ដើមសង្ស័យជាដើមឈើទាលអាយុកាលប្រហែលជាង ៤០០ឆ្នាំមកហើយ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ពិតជាអភូតហេតុពិតប្រាកដមែនដើមឈើមួយដើមកប់ក្នុងបាតទន្លេបាសាក់រាប់រយឆ្នាំមកហើយត្រូវបានឈ្មួញមួយចំនួនដឹងថាមានតម្លៃក៏នាំគ្នាយកស្រឡាងបីបួនគ្រឿងដើម្បីនឹងអូសដើមឈើ១ដើមនេះចេញបាតទន្លេរបម្រុងយកទៅតែសំណាងល្អត្រូវបានបងប្អូនប្រជាពលរដ្ឋកំពុងតែមុជទឹកនៅម្ដុំហ្នឹងឃើញទាន់ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីធ្វើការហាមឃាត់។

ពាក់ព័ន្ធនឹងករណីខាងលើនេះនៅវេលាម៉ោង៩ និង៤០នាទីព្រឹកត្រូវនឹងថ្ងៃទី០៨ខែឧសភាឆ្នាំ២០២២ បុរសម្នាក់បានងូតទឹកនៅក្បែរច្រាំងទន្លេបាសាក់ស្ថិតក្នុងភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាលបានអង្គភាពព័ត៌មាន{រស្មីក្រុងខ្មៅ}ឲ្យដឹងថា។មុនកើតហេតុគាត់ឃើញស្រឡាបូបខ្សាច់ បីទៅបួនគ្រឿងកំពុងតែធ្វើសកម្មភាពមុចរកអ្វីម្យ៉ាងតែក្នុងទន្លេគាត់មិនចាប់អារម្មណ៍ទេលុះក្រុមទាំងនោះធ្វើសកម្មភាពរួចក៏បានអូសឈើ១ដើមប្រវែងប្រែហែលជិត៣០ម៉ែត យកទៅពេល នោះផុសទឹករលក់ធំៗមកបោកប៉ះខ្លួនប្រាណគាត់ធ្វើអោយគាត់ក្រឡែកតាមទឹករលកនោះគាត់ឃើញដើមឈើមួយដើមយ៉ាងធំ ភ្លាមៗនោះគាត់ឃើញហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចក្នុងមូលដ្ឋានឃុំឈើទាលដើម្បីធ្វើការហាមឃាត់។

ហើយបុរសម្នាក់នោះបន្តទៀតថាអ្វីដែលសំខាន់នោះរបស់ដែលស័កសិទ្ធគឺមិនអាចមានបុគ្គលណាអាចយកចេញពីតំបន់និងបានទេហើយគាត់គិតថាពិតជាអភូតហេតុពិតប្រាកដមែនដែលដើមឈើមួយដើមនេះមិនអាចនរណាយកបានទេហើយគាត់សង្ស័យថាដើមឈើមួយដើមនេះគឺជាដើម{ឈើទាល}ជាការប៉ាន់ស្មានរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានថាដើមឈើមួយដើមនេះមានអាយុកាលប្រហែលជាង៤០០ឆ្នាំមកហើយ។

បើតាមអបិយជំនឿរបស់បងប្អូនប្រជាពរដ្ឋលើកឡើងថាកាលណាដើមឈើមួយដើមនេះបានផុសមកប្រហែលជាដើមឈើដែលតំណាងឲ្យឈ្មោះ{ភូមិឈើទាលឃុំឈើទាល}ហើយមើលទៅអ្វីសំខាន់បងប្អូនប្រជាពលរដ្ឋថាដើមឈើនេះច្បាស់ជាដើមឈើទាលពិតប្រាកដហើយពួកគាត់បានរៀបសែនចំប្រេនលេងភ្លេងសៀមដើម្បីធ្វើការបួងសួងសុំសេចក្តីសុខដល់ក្រុមគ្រួសារនិងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏ដូចជាប្រទេសកម្ពុជាទាំងមូលជួបតែសេចក្តីសុខសេចក្តីសប្បាយជៀសពីជំងឺទាំងពួងទាំងឡាយណាដែលចង់មកបៀតបៀននៅក្នុងប្រទេសកម្ពុជាសូមឱ្យរលាយរសាត់តាមខ្យល់ឱ្យអស់។

ហើយបងប្អូនប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានដូចជាអាជ្ញាធរក្នុងខេត្តកណ្ដាលនិងរកកន្លែងណាដែលសមរម្យសម្រាប់តម្កល់ដើមឈើមួយនេះដើម្បីជាទីសក្ការៈបូជាដើម្បីសុំសេចក្តីសុខនិងសេចក្តីចម្រើន។។

{ព័ត៌មានបឋម}






No comments