សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលប្រគល់ម៉ូតូចំនួន ៤៨គ្រឿង ជូនដល់អធិការដ្ឋាននគរបាលស្រុក/ក្រុងទាំង១១ និងការិយាល័យជំនាញចំនួន៨ការិយាល័យ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរៀបចំពិធីប្រគល់-ទទួលម៉ូតូចំនួន ៤៨គ្រឿង ស៊េរីម៉ាក FTR ៣១គ្រឿង, HONDA IVINER X ១៧គ្រឿង ជូនដល់អធិការដ្ឋាននគរបាលស្រុក/ក្រុងទាំង១១ និងការិយាល័យជំនាញចំនួន៨ការិយាល័យ ក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។

ម៉ូតូចំនួន ៤៨គ្រឿង នេះ រួមមាន

-អធិការដ្ឋាននគរបាលស្រុកទាំង១០ ក្នុង០១ស្រុកទទួលបានម៉ូតូ FTR ចំនួន០៣គ្រឿង

-អធិការដ្ឋាននគរបាលក្រុងតាខ្មៅទទួលបានម៉ូតូ FTR ០១គ្រឿង

-ការិយាល័យរដ្ឋបាលទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង

-ការិយាល័យសរុបផែនការទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង

-ការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង

-ការិយាល័យអក្សរសម្ងាត់ទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង

-ការិយាល័យវិទ្យុទាក់ទងទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង

-ការិយាល័យភស្តុភារទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង

-ការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង

-ការិយាល័យអន្តរាគមន៍ទទួលបានម៉ូតូ HONDA IVINER X ១០គ្រឿង៕



No comments