សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងចុះធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងវត្ថុតាងថ្នាំញៀនមួយចំនួននៅស្រុកមង្គលបូរី!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ បានបញ្ជូនខ្លួនជនសង្ស័យ០១នាក់ ជួញដូរនិងប្រើប្រាស់គ្រឿងញៀន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនិងអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បង្រ្កាបឲ្យខាងតែបានចំពោះបទល្មើសគ្រឿងញៀន ចាប់ពីទ្រង់ទ្រាយតូចដល់ទ្រង់ទ្រាយធំ ។ ជាលទ្ធផល នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២កន្លងមកនេះ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន រួមសហការពីកម្លាំង អធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានបន្តចុះបង្ក្រាបជនសង្ស័យជួញដូរនឹងប្រើប្រាស់គ្រឿងញៀន នៅចំណុចក្នុងផ្ទះជនសង្ស័យ ក្នុងភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ សាយ ពេជ្រ ភេទប្រុស អាយុ៣៨ឆ្នាំ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាង ថ្នាំញៀនរួមមាន៖ ១-ថ្នាំគ្រាប់ពណ៌ក្រហម(WY) ៥៣គ្រាប់ មួយចំហៀង, ២-ម្សៅក្រាមសថ្លា ចំនួន២ថង់ , ៣- សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន,៤/-ទូរសព្ទដៃ០១គ្រឿង ។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធីច្បាប់ហើយដែរ៕



No comments