សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនបុរសម្នាក់ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនបុរសម្នាក់ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!!!

ខេត្តបន្ទាយមានជ័យ៖ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២២  វេលាម៉ោង  ១:០០នាទីយប់ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក  សៅ សារឿន អធិការ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ អៀង រ៉ន ភេទប្រុស អាយុ ២៣ឆ្នាំ ដកហូតវត្ថុតាងបាន៖

១.ម្សៅម៉ត់សថ្លា សង្ស័យជាសារធាតុញៀនចំនួន ១៣៦កូនថង់

២.ថ្នាំគ្រាប់ពណ៍ផ្កាឈូក មានរូប(ស្តុបប៊ឺរី)ចំនួន  ៥១គ្រាប់

៣.ថ្នាំគ្រាប់ពណ៍ផ្ទៃមេឃ មានអក្សរ V l   ចំនួន ៣៧ គ្រាប់

៤.ថ្នាំគ្រាប់ពណ៍ប៉ៃតងមានរូប ម្គុដពីលើ ចំនួន ១៤ គ្រាប់

៥.ថ្នាំគ្រាប់ពណ៍ផ្កាឈូកមានរូបម្គុដពីលើ  ចំនួន ១៨ គ្រាប់

៦.ថ្នាំគ្រាប់សំបកពណ៍ឈាមជ្រូកចំនួន ១០ គ្រាប់

៧.ថ្នាំកញ្ចប់ពណ៍ខៀវចំនួន ១៥ កញ្ចប់

៨.ថ្នាំកាហ្វេសប្បាយចំនួន ០១ កញ្ចប់

៩.ថ្នាំយិន សុីន០១កញ្ចប់។

១០.ថ្នាំហែមមើ(HER MES)ចំនួន០៤កញ្ចប់

១១.ហឹបដែកចំនួន ០១

ជនសង្ស័យ និង វត្ថុតាងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។



No comments