សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យម្នាក់ត្រូវបានកំលាំងជំនាញប៉ុស្តិ៍ច្បារអំពៅ ២ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចម៉ូតូ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍
ជនសង្ស័យម្នាក់ត្រូវបានកំលាំងជំនាញប៉ុស្តិ៍ច្បារអំពៅ ២ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចម៉ូតូ!!!

ភ្នំពេញ៖កម្លាំងជំនាញប៉ុស្តិ៍ច្បារអំពៅ២ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណីធ្វើសកម្មភាពលួចម៉ូតូ នៅមុខផ្ទះគ្មានលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២២-០៥-២០២២ ម៉ោង០៥និង៣០នាទីទៀបភ្លឺ។
-ជនរងគ្រោះឈ្មោះប៉ែន បញ្ញា ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ 
-ជនសង្ស័យឃាត់ខ្លួនឈ្មោះជ័យ រដ្ឋា ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកោះនរា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។
ហេតុការណ៍ ៖ មុនពេលកើតហេតុ ជនរង គ្រោះទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១GT-៥០០៧ នៅមុខផ្ទះ និងទុកកូនសោជាប់ម៉ូតូ រួចចូលផ្ទះសម្រាក ស្រាប់តែជនសង្ស័យ០៣នាក់ ឈ្មោះ ជ័យ រដ្ឋា, ឈ្មោះទឹង អែម និងឈ្មោះ ង៉ោល ជិះម៉ូតូម៉ាកហុងដាសេ១១០ ពណ៌ខ្មៅ គ្មានផ្លាក លេខ មកឈប់ក្បែរ នាំគ្នាលួចម៉ូតូជនរង គ្រោះជិះគេចខ្លួន។ 
លុះដល់ថ្ងៃទី ២៤-០៥-២០២២ ម៉ោង២១និង៣០នាទី សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះជ័យ រដ្ឋា នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ រួមនិងម៉ូតូ០១គ្រឿងម៉ាកខាងលើ (ជិះធ្វើសកម្មភាព) បញ្ជូនមកប៉ុស្តិ៍ច្បារអំពៅ២ សាកសួរ។
+លទ្ធផលធ្វើតេស្តិ៍ទឹកនោមជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន)។







No comments