លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង ភរិយា បានអញ្ជើញចូលរួមអបអរសាទរ ពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត
ខេត្តកំពត៖នាសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង ភរិយា បានអញ្ជើញចូលរួមអបអរសាទរ ពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នៅសាលាដំបូងខេត្តកំពត។
សូមបញ្ជាក់ថា យោងតាមព្រះរាជក្រឹត្យ នស/រកត/០៥២២/៤៩៨ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្ទេរមុខតំណែង ឯកឧត្តម ជីវ ចាន់តារា ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ មកជា ព្រះរាជអាជ្ញាខេត្តកំពត វិញ។
No comments