ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានចូលរួមក្នុងកិច្ចប្រជុំគណ:បញ្ជាការយុទ្ធនាការបោះឆ្នោតគណបក្សខេត្ត បូកសរុបលទ្ធផលយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២!!!
ខេត្តកណ្តាល៖ នាព្រឹក ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានចូលរួមក្នុងកិច្ចប្រជុំគណ:បញ្ជាការយុទ្ធនាការបោះឆ្នោតគណបក្សខេត្ត បូកសរុបលទ្ធផលយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកអចិន្រ្តៃយ៍នៃគណ:កម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត។
កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ គណ:អចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តម លោកជំទាវក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក ឯកឧត្តម លោកជំទាវ សមាជិកអចិន្រ្តៃយ៍គណ:កម្មាធិការគណបក្សខេត្ត លោក លោកស្រី ប្រធានគណ:កម្មាធិការគណបក្សក្រុង-ស្រុក ទាំង១១ ៕
No comments