សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី សាងសង់ឧបដ្ឋានសាលាឆាន់ វត្តសុវណ្ណមរកត នៅស្រុកខ្សាច់កណ្ដាល!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានចូលរួមជាអធិបតីក្នុងពិធីបុណ្យដង្ហែអង្គផ្កាប្រាក់មហាសាមគ្គី និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ៦០០នាក់ នៅវត្តសុវណ្ណមរកត ស្ថិតនៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ។ 

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានគូសបញ្ជាក់ថា សន្តិភាពគឺពិតជាមានតម្លៃដ៏លើសលប់ ប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែលជាតម្រូវការចាំបាច់សម្រាប់ការរស់រាន មានជីវិត ការទទួលបាននូវសិទ្ធិនានា ដូចជាសិទ្ធិទទួលបាននូវសេវាសុខភាពសាធារណៈ សិទ្ធិរស់រានមានជីវិត​ប្រកបដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើររបស់ប្រជាពលរដ្ឋ ដូចដែលយើងបានមកជួបជុំគ្នាដោយទឹកចិត្តសប្បាយរីករាយ ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី នាឱកាសនេះជាដើម។

ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព និងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ជាងនេះទៅទៀត ក្នុងវិបត្តិ នៃជំងឺកូវីដ-១៩ រយៈពេលជាង ២ ឆ្នាំមកនេះ រាជរដ្ឋាភិបាល ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ យ៉ាងសស្រាក់សស្រាំ និងមុះមុតរបស់ សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹះ ដោយការខិតខំកៀរគរវ៉ាក់សាំងកូរីដ-១៩ ទាំងតាមរយៈយន្តការCOVAC, ជំនួយតាមរយៈប្រទេសជាមិត្ត និងការប្រើប្រាស់ថវិកាជាតិ ក្នុងការបញ្ជាទិញដោយផ្ទាល់ ដើម្បីផ្ដល់ការ ចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ, ទាំងដូសមូលដ្ឋាន និងដូសជំរុញ ជូនប្រជាពលរដ្ឋគ្រប់រូប ដោយគ្មានការរើសអើង លើជាតិសាសន៍ សាសនា និងនិន្នាការនយោបាយ រហូតទទួលបានជោគជ័យគួរជាទីមោទនៈ។

ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បាន អំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្តេជ្ញាធ្វើយ៉ាងណាថែរក្សាសនិ្តភាព ដែលរកមកបានដោយលំបាកនេះ ឱ្យនៅស្ថិតស្ថេរគង់វង្ស ជូនប្រជាពលរដ្ឋ ទុកជូនកូនចៅរបស់យើង ឱ្យបានយូរអង្វែងច្រើនជំនាន់ ដើម្បីបន្តពង្រីកឱកាសអភិវឌ្ឍឱ្យកាន់តែប្រសើរឡើងជាលំដាប់នូវជីវភាពរស់នៅរបស់យើងទាំងអស់គ្នា ដោយយើងមិនអនុញ្ញាតឱ្យមានអំពើជ្រួលជ្រើម អនាធិបតេយ្យខុសច្បាប់ ដែលបង្កឡើងដោយក្រុមមួយក្តាប់តូចនោះឡើយ។

សូមជម្រាបជូនថា ក្រោមម្លប់នៃសន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ កំណើនពុទ្ធបរិស័ទ ពុទ្ធសាសនារីកចំរើន ការជួបជុំធ្វើបុណ្យទានម្តងៗ ​មានការចង្អៀត ជាអាទិ៍ សាលាបុណ្យបច្ចុប្បន្ន មានទំហំតូចអង្អៀតមានសភាពទ្រុឌទ្រោមពិបាកក្នុងការធ្វើបុណ្យទាន ទើបព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នាផ្តួចផ្តើម កសាងសាលាបុណ្យថ្មី១ខ្នង ដែលមាន ទទឹង២១ម៉ែត្រ ​បណ្តោយ៣៣ម៉ែត្រ តាមរចនាបទខ្មែរ ដែលបច្ចុប្បន្នទើបកសាងបានប្រមាណ១០%។



No comments