លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យអញ្ជើញចូលរួមដង្ហែរសព និងគោរពវិញ្ញាណក្ខន្ធ ព្រមទាំងសំណេះសំណាលជាមួយក្រុមគ្រួសារសព!!!
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យអញ្ជើញចូលរួមដង្ហែរសព និងគោរពវិញ្ញាណក្ខន្ធ ព្រមទាំងសំណេះសំណាលជាមួយក្រុមគ្រួសារសព!!!
ខេត្តបន្ទាយមានជ័យ៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយ នាយរង និងពលអាវុធហត្ថ ចំនួន១០៦រូប អញ្ជើញចូលរួមដង្ហែរសព និងគោរពវិញ្ញាណក្ខន្ធ ព្រមទាំងសំណេះសំណាលជាមួយក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក គង់ ភ័ក្រ ជំនួយការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណៈភាព នៅវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ដោយរោគាពាធ។
ក្នុងពិធីបូជាសពនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រគល់បច្ច័យដែលបានមកពីការចូលរួមរបស់ នាយ នាយរង និងពលអាវុធហត្ថទូទាំងខេត្តចំនួន១៧,៧៧០,០០០៛ (ដប់ប្រាំពីរលាន ចិតសិបប្រាំពីរម៉ឺនរៀល) ដល់ក្រុមគ្រួសារសពផងដែរ ៕
No comments