លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដេីម្បីត្រៀមរៀបចំផែនការការពារបុណ្យចូលឆ្នាំ!!!
លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដេីម្បីត្រៀមរៀបចំផែនការការពារបុណ្យចូលឆ្នាំ!!!
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ កេីត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកល្វាឯម បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដេីម្បីត្រៀមរៀបចំផែនការការពារបុណ្យចូលឆ្នាំ ការរៀបចំធ្វេីសង្រ្កាឆ្នាំថ្មី និងការរៀបកម្មវិធីបុណ្យភូមិស្ថិតនៅទីតាំងវត្តស្វាយអណ្តែត ឃុំសារិកាកែវស្រុកល្វាឯមដែលប្រព្រឹត្តិទៅនៅថ្ងៃទី០៨,០៩និងទី១០ខែមេសាឆ្នាំ២០២២នាពេលខាងមុខនេះ។
នាឱកាសដែលលោកអភិបាលស្រុកបានផ្ដែផ្ដាំដល់កងកម្លាំងទាំងបីចេះសាមគ្គីគ្នាសហការគ្នានិងការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជៀសវាងមានក្មេងទំនើងក្រុមក្មេងស្ទាវនិងអំពើចោរកម្មចេញៗក្នុងមូលដ្ឋាននិងអនុវត្តឲ្យបានខ្ជាប់ខ្ជួនភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចឱ្យមានប្រសិទ្ធភាពខ្ពស់។
No comments