អ្នកនាំពាក្យស្នងការនគរ បាលខេត្តបន្ទាយមានជ័យ ចេញសេក្តីបំភ្លឺទំនាក់ទំនងស្នេហារវាងអធិការស្រុក និងនារីម្ចាស់គណនី ថាវរីមាសបង!!!
អ្នកនាំពាក្យស្នងការនគរ បាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺទំនាក់ទំនងស្នេហារវាងអធិការស្រុក និងនារីម្ចាស់គណនី ថាវរីមាសបង!!!
ខេត្តបន្ទាយមានជ័យ ៖នៅថ្ងៃទី៦ខែមេសា២០២២នេះ អ្នកនាំពាក្យស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីបំភ្លឺមួយ ច្រានចោលការផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុក ថាវរី មាសបង និងសារពត៌មានមួយចំនួន ពាក់ព័ន្ធលោក មាស ឬទ្ធី អធិការស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក មាស ឬទ្ធី ត្រូវបាននារីម្នាក់ដែលមានគណនីហ្វេស ប៊ុកឈ្មោះ ថាវរី មាសបង ចោទប្រកាន់ថា បានចាប់ រំលោភលើរូបនាងនៅពេលដែលនាងបានទៅពឹងពាក់ឱ្យលោកជួយដោះស្រាយបញ្ហាអ្នកជំពាក់បំណុល។
ក្រោយពីចុះស្រាវជ្រាវអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអះអាងថា ករណីរឿងលោក មាស ឬទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ និង ម្ចាស់ហ្វេសប៊ុកឈ្មោះ ថាវរី មាស បង ជារឿងស្នេហាបុគ្គលផ្ទាល់ខ្លួន មិនជាប់ពាក់ព័ន្ធអង្គភាព។
ការចុះផ្សាយពាក់ព័ន្ធលោកវរសេនីយ៍ឯក មាស ឬទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានធ្វើឲ្យសាធារណៈជន មានការភ័ន្តច្រឡំយ៉ាងធ្ងន់ធ្ងរចំពោះអង្គភាព៕
No comments