សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកល្បែងសុីសងយីហោ(8888) ហ្គេមបាញ់ត្រី168កំពុងពង្វក់ប្រជាពលរដ្ឋខ្មែរចូលទៅលេងបែរជាអាជ្ញារធពាក់ពន្ធ័ក្នុងមូលដ្ឋាននិងអាជ្ញាធរខេត្តស្វាយរៀងគ្មានវិធានការជួយទប់ស្កាត់និងបង្ក្រាប....

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ទីតាំងបើកល្បែងសុីសងយីហោ(8888) ហ្គេមបាញ់ត្រី168កំពុងពង្វក់ប្រជាពលរដ្ឋខ្មែរចូលទៅលេងបែរជាអាជ្ញារធពាក់ពន្ធ័ក្នុងមូលដ្ឋាននិងអាជ្ញាធរខេត្តស្វាយរៀងគ្មានវិធានការជួយទប់ស្កាត់និងបង្ក្រាប....

ខេត្ដស្វាយរៀង៖ចេញផ្សាយថ្ងៃទី០៧.០៤.២០២២ ទី​តាំង​ល្បែង​សុីសង{ហ្គេមបាញ់ត្រី168និងអនឡាញ}ខ្នាតធំនិង{យីហោ8888}ក្នុងក្រុងបាវិត កំពុងបេីកដំណេីរការយ៉ាងរលូនដេីម្បីស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានសំបូរទៅដោយពលរដ្ឋខ្មែរចូលទៅលេងមានទីតាំងស្ថិតក្នុង ភូមិបាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្ដស្វាយរៀង បែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាននិងអាជ្ញារធរខេត្តគ្មានចំណាត់ការទប់ស្កាត់និងចុះបង្ក្រាបទាល់តែសោះ។

តាមប្រភពពីប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះបានលួចផ្តល់ព័ត៌មានមកកាន់ អង្គភាពសារព័ត៌មាន{រស្មីក្រុងតាខ្មៅ} យើងអោយដឹងថា មានទីតាំងល្បែងស៊ីសង ប្រភេទកាស៊ីណូស្ថិតនៅខាងលើ ដោយមិនទាន់មានសមត្ថកិច្ចនៅក្នុងមូលដ្ឋានហ៊ានចុះធ្វើការបង្ក្រាបទេសង្ស័យមានខ្នងបង្អែកធំទើបមិនហ៊ានបង្ក្រាបរឺវិធានការទប់ស្កាត់ ។ 

យោងតាមប្រភពព័ត៌មានប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងថា៖ ទីតាំងបើកល្បែងស៊ីសងមួយកន្លែងនេះបើកដំណើរការទទួលជនញៀនល្បែងយ៉ាងអនាធិបតេយ្យ {ពោលគឺ}ក្នុងមួយថ្ងៃបើក២៤ម៉ោងលើ២៤ម៉ោង៧ថ្ងៃក្នុងមួយសប្តាហ៍ និងសម្បូរទៅដោយប្រជាពលរដ្ឋខ្មែរចូលទៅលេង! ចំណែកឯមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋានសម្ងំស្ងៀមគ្មានវិធានការទប់ស្កាត់ទៅវិញ។

ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មានយើងទាំងភ័យខ្លាចថា ទីតាំងខាងលើនេះ សម្បូរក្មេងស្ទាវ ចេញចូលយ៉ាងស្រស្រាក់ស្រស្រាំ ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលក្រុមអ្នកញៀនល្បែងទាំងនោះចាញ់ម្ដងៗ {ពោលគឺ}៖ ទីណាមានល្បែង ទីនោះប្រាកដជាមានអំពើចោរកម្មកើតឡើងដូចជា{ចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះប្រជាពលរដ្ឋ}ជាមិនខាន»ព្រោះថាល្បែងគឺជាដើមចមនៃការបង្ករបង្កើតបទល្មើស។

ប្រជាពលរដ្ឋរូបនោះបន្តថា៖ទីតាំងល្បែងស៊ីសងខាងលើនេះ ប្រហែលជាមានបុណ្យបារមីខ្ពស់ទើបអាចបំបាំងកាយមិនឲ្យសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលឃើញប្រជាពលរដ្ឋខ្លួនចូលទៅលេង។ឬបានសែនសំណែនជូនមន្ត្រីមូលដ្ឋានពាក់ព័ន្ធរួចអស់ហើយឬក៏ត្រូវដងត្រូវផ្លែគ្នាហើយបានជាសម្ងំស្ងៀមមិនមានវិធានការចុះបង្ក្រាប។

ប្រពលរដ្ឋរស់នៅជិតទីតាំងនោះបានបន្តប្រាប់ថា៖ ចំពោះទីតាំងខាងលើនេះគាត់មិនដឹងថាមានច្បាប់ឬអត់ច្បាប់នោះទេដោយពួកគាត់គ្រាន់តែដឹងថាមួយថ្ងៃៗឃើញមានក្មេងទំនើងនិងអ្នកញៀនល្បែងចូលទៅលេងជាហូរហែរជួនពេលខ្លះមានក្រុមអ្នកញៀនល្បែងចូលលេងពាក់ពពួនគ្នាយ៉ាងច្រើនកុះករទៀតផង។ពោល៖សំបូរទៅដោយសុទ្ធសឹង{អ្នកញៀនថ្នាំនិងប្រជាពលរដ្ឋខែ្មរ}ចូលទៅលេង។

កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺ{កូវីត-១៩}នឹងជំងឺបំឡែងខ្លួនថ្មីឈ្មោះថា{អូមេក្រុង}ដោយឡែកទីតាំងបើកល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសរា​ចរណែនាំ​របស់​រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះ​ឡេីយ​។

សូមរំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ​ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការ​យោគយល់ឡើយ ដើម្បីធានាឲ្យបាន​នូវ​ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ​ ឲ្យស្របតាម​ គោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាពទាំង​ ៧ចំណុច​ របស់រដ្ឋាភិបាល​ ដែលដាក់ចេញ​ដោយក្រសួងមហាផ្ទៃ​ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

តើលោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិតអាចអនុវត្តតាមបទបញ្ជារនៃចំណុះក្រសួងមហាផ្ទៃបានដែលរឺទេឬនៅតែផ្គើនឲ្យមានការបើកលេងល្បែងសុីសងយ៉ាងគឃ្លើនក្នុងដែនរបស់ខ្លួនកំពុងតែប្រមូលផ្តុំគ្នាមិនខ្លាចញញើតនឹងការរីករាលដាលពីជំងឺ{កូវីដ19 និងមីក្រុងបម្លែងខ្លួនថ្មី}ឫនៅតែផ្គើនបទបញ្ជានៃចំណុះក្រសួងមហាផ្ទៃដាក់ឲ្យបម្រើប្រជាពលរដ្ឋដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់។ជៀសវាងការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យលើអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានមានការឃុបឃិតបើកភ្លើងគឺជាប្រព័ន្ធដើម្បីទទួលលាភសក្ការៈឬជាឆ្នាំងបាយទើបមិនហ៊ានបង្ក្រាប!!!គួរគប្បីមានវិធានការចុះបង្ក្រាបផងជៀសវាងការសង្ស័យរបស់ប្រជាពលរដ្ឋ!!!

ប្រជាពលរដ្ឋនិងមហាជនជាច្រើនស្នើរសុំលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង គួរតែចាត់មន្ត្រីជំនាញនៅស្នងការដ្ឋានខេត្តចុះត្រួតពិនិត្យនិងស្រាវជ្រាវធ្វើការបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសង{យីហោ8888}ហ្គេមបាញ់ត្រី168ខាងលើនេះផងទាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ នឹងឲ្យស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ៕

ជុំវិញការចុះផ្សាយខាងលើនេះ ក្រុមការងារអង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធនិងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ

ការិយាល័យនិពន្ធ៖0967117744 /017279124






No comments