សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ស្ត្រីចំណាស់ម្នាក់បីចៅក្បាលធំដូចមនុស្សក្រៅភពថែមស្វិតដៃជើងទទួលបានអំណោយដល់ដ៏ថ្លៃថ្លាពី ឯកឧត្តម ចៅ យុទ្ធបុត្រ នាយរងសេនាធិការចំរុះអគ្គមេបញ្ជាការរងយុទ្ធពលខេមរភូមិន្ទ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ស្ត្រីចំណាស់ម្នាក់បីចៅក្បាលធំដូចមនុស្សក្រៅភពថែមស្វិតដៃជើងទទួលបានអំណោយដល់ដ៏ថ្លៃថ្លាពី ឯកឧត្តម ចៅ យុទ្ធបុត្រ នាយរងសេនាធិការចំរុះអគ្គមេបញ្ជាការរងយុទ្ធពលខេមរភូមិន្ទ!!!

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី៨ខែមេសាឆ្នាំ២០២២ ឯកឧត្តម ចៅ យុទ្ធបុត្រ នាយរងសេនាធិការចំរុះអគ្គមេបញ្ជាការរងយុទ្ធពលខេមរភូមិន្ទបានចាត់តាំងក្រុមការងារចុះយកអំណោយប្រគល់ជូនស្ត្រីចំណាស់ម្នាក់បានបីចៅក្បាលធំដូចមនុស្សក្រៅភពហើយដៃជើងស្វិតកំពុងស្វែងរកជំនួយ។

សូមបញ្ជាក់ថា៖បើតាមការរៀបរាប់ពីស្ត្រីចំណាស់ខាងលើឈ្មោះ គុជ អ៊ុក អាយុ ៦៣ឆ្នាំ រស់នៅភូមិក្បាលកោះសង្កាត់និងក្រុងប៉ោយប៉ែត ត្រូវជាជីដូនបង្កើតរបស់ចៅទាំង២នាក់ដែលមានឈ្មោះ៖

ចៅទី១ឈ្មោះ រ៉ន ស្រីយ៉ា ភេទស្រីអាយុ ១០ឆ្នាំ រៀនថ្នាក់ទី១ រស់នៅភូមិ/ឃុំ/ខាងលើ។

ចៅស្រីទី២មានឈ្មោះ រ៉ន ស្រីលីន ភេទស្រី អាយុ០៨ឆ្នាំរស់នៅភូមិ/ឃុំ/ខាងលើពិការភាព{ក្បាលធំស្វិតដៃជើង}លោកយាយបានប្រាប់អ្នកសារព័ត៌មានបន្តថា៖ឪពុកម្តាយក្មេងស្រីទាំងពីរមានឈ្មោះសាលាន់ រ៉ន រស់នៅក្នុងភូមិឧត្តុងអារញ្ញ បច្ចុប្បន្នរស់នៅក្នុងភូមិក្បាលកោះសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត{នៅរស់}និងម្តាយឈ្មោះ គុជ សារឿន ហៅជ្រូក អាយុ៣៧ឆ្នាំ មានស្រុកកំណើតភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ{ស្លាប់}។ស្ត្រីវ័យចំណាស់ប្រាប់អង្គភាពអ្នកសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}យើងអោយដឹងថារូបគាត់ក្រីក្រខ្លាំងណាស់ចិញ្ចឹមចៅ២នាក់រីឯចៅម្នាក់ទៀតមានរូបរាងនិងអាវៈយវៈមិនគ្រប់លក្ខណៈគឺក្បាលធំតាំងពីកំណើតហើយដៃជើងក៍ស្វិតថែមទៀតមិនអាចដើរបាននោះទេបើទោះជានាងមានអាយុ៨ឆ្នាំទៅហើយក្តី។

ជីដូនបន្តថា៖ចៅរបស់គាត់ទាំង២នាក់កើតមកជាតិនេះពិតជាអភ័ពណាស់ម្តាយក៍ស្លាប់ចោលជាង៣ឆ្នាំហើយដោយសាជម្ងឺខណៈកូនប្រុសបង្កើតរបស់គាត់ជាឪពុកក្មេងស្រីទាំង២ក៍គ្មានមុខរបរថែមទៀត។

អ្វីគួរឲ្យសង្វេគនោះកុមារីក្បាលធំរូបនេះបាននិយាយតិចៗដោយខ្លួនឯងថា{សុំរទេះ១គ្រឿងមក}ស្ដាប់ឮហើយ សែនសង្វេគណាស់ហេតុតែគ្នាកើតមកមិនមានកាយសម្បទានិងគ្រប់លក្ខណៈសម្បត្តិមិនគ្រប់គ្រាន់បណ្ដាឱ្យជីដូនមានផលលំបាក។ចំណែកជីដូនចំណាស់វិញក៍រៀបរាប់ទាំងអួលដើមកថាគ្រួសាគាត់ក្រណាស់ហើយក៍បានអំពាវនាវសុំសប្បុរសជនក្នុងនឹងក្រៅប្រទេសមេត្តាជួយដល់គាត់ផងជាពិសេសគាត់ចង់បានកូនរទេះរុញមួយដើម្បីដាក់ឲ្យចៅអង្គុយសម្រួលដល់កាលំបាករបស់គាត់សព្វថ្ងៃដែលគាត់ត្រកងបីចៅ១ថ្ងៃៗទាល់យប់លើកលែងតែពេលក្មេងនោះគេងលក់៕

អំណោយដែលជួយឧបត្ថម្ភដល់ជីដូនចំណាស់ដែលមានចៅពីរនាក់ដោយមានចៅស្រី១នាក់ទៀតមានកាយសម្បទាមិនគ្រប់គ្រាន់រួមមាន៖

១/រទេះរុញចំនួន០១គ្រឿង

២/ទឹកស៊ីអ៊ីវចំនួន០២កេស

៣/មីចំនួន០៥កេស

៤/ទឹកសុទ្ធចំនួន០៥កេស

៥/ទឹកត្រីចំនួន ០៥កេស

៦/អំបិល-ស្ករ-ប៊ីចេង

៧/ទូរស័ព្ទដៃចំនួន ០១គ្រឿង

៨/អង្ករចំនួន៥ការុ៉ងនិងថវិកាចំនួន១១០.១៥០.០០០រៀល{ដប់មួយលានមួយសែនប្រាំមុឺរៀល}

ជាចុងក្រោយជីដូនចំណាស់បានលើកម្រាមដៃដប់ សូមថ្លែងអំណរគុណដល់សន្តានចិត្តសប្បុរសជនទាំងអស់ជាពិសេសជូនឯកឧត្តម ចៅ យុទ្ធបុត្រ នាយរងសេនាធិការចំរុះអគ្គមេបញ្ជាការរងយុទ្ធពលខេមរភូមិន្ទដែលបានចាត់តាំងក្រុមការងារនាំយកអំណោយប្រគល់ជូនដល់គាត់ក្នុងកាលៈទេសៈដែលកំពុងជួបទុកក្រលំបាកជាខ្លាំងសូមជូនពរឯកឧត្តមជួបតែសេចក្តីសុខសេចក្តីចម្រើនជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ បដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។

{រាយការណ៍ដោយលោក ព្រឿន សាវុន ២៤ ប្រចាំក្រុងប៉ោយប៉ែត}



No comments