Breaking News

លោក សែម សោត្ថី ក្រុមប្រឹក្សាស្រុក រួមជាមួយលោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម បានអញ្ញើញដឹកនាំមន្រ្តី​ ចូលរួមគោរពវិញ្ញាណខ័ណ្ឌ លោក អ៉ឹម សារ៉េត ជំនួយការរដ្ឋបាលឃុំទឹកឃ្លាំង ដែលបានទទួលមរណៈភាព!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោក សែម សោត្ថី ក្រុមប្រឹក្សាស្រុក រួមជាមួយលោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម បានអញ្ញើញដឹកនាំមន្រ្តី​ ចូលរួមគោរពវិញ្ញាណខ័ណ្ឌ លោក អឹម សារ៉េត ជំនួយការរដ្ឋបាលឃុំទឹកឃ្លាំង ដែលបានទទួលមរណៈភាព

ខេត្តកណ្តាល៖នៅរសៀលថ្ងៃអង្គារ៍ ១១ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ លោក សែម សោត្ថី ក្រុមប្រឹក្សាស្រុក រួមជាមួយលោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម បានអញ្ញើញដឹកនាំមន្រ្តី​ ចូលរួមគោរពវិញ្ញាណខ័ណ្ឌ លោក អ៉ឹម សារ៉េត ជំនួយការរដ្ឋបាលឃុំទឹកឃ្លាំង ដែលបានទទួលមរណៈភាព ដោយរោគាពាធ នៅថ្ងៃអង្គារ៍ ទី១២ ខែមេសា ឆ្នាំ២០២១ ដែលពិធីបុណ្យប្រារព្ធឡើងនៅគេហដ្ឋានសពស្ថិតនៅភូមិទឹកឃ្លាំង ទឹកឃ្លាំង ស្រុកល្វាឯម ។

 ក្នុងនោះមានការចូលរួមដោយ លោក លោកស្រីអភិបាលរង លោកនាយក នាយករងរដ្ឋបាលស្រុក លោកមេបញ្ជាការកងកម្លាំងទាំងបី មន្ត្រីរាជការរដ្ឋបាលស្រុកល្វាឯម លោកស្រីនាយិកា លោកនាយករង វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង លោកមេប៉ុស្ត អាជ្ញាធរឃុំ និងប្រជាការពារឃុំទឹកឃ្លាំង៕






No comments