បែកធ្លាយ: ស្ងាត់ៗមានការបង្ក្រាបផលិតផលក្រុមហ៊ុន DW និង YMW សង្ស័យមានអីលាក់បាំងរឿងផលិតផលទេដឹង??
ភ្នំពេញ៖ កាលពីថ្ងៃទី១៨ និងទី១៩ ខែមករា ឆ្នាំ២០២២នេះ មានការបង្ក្រាបទីតាំងក្រុមហ៊ុន DW និង YMW តាមការរាយការណ៍ពីប្រជាពលរដ្ឋ ដោយបានរកឃើញផលិតផលក្លែងក្លាយ និងគ្មានច្បាប់ជាង១០០តោន ដែលនាំឲ្យមានផលលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់។
បើយោងតាមប្រភពពីប្រជាពលរដ្ឋ បានរាយការណ៍មកថា សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងចំនួន២កន្លែង៖ ទី១-ក្រុមហ៊ុន YMW មាន២ផ្ទះ គឺផ្ទះលេខ៣៧៨ និង៣៨០ ផ្លូវ ក្លាស់ស្ទ័រ សង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ ២-ក្រុមហ៊ុន D.W មាន៣ផ្ទះ គឺ - ផ្ទះលេខ ៥០ ផ្លូវ ១០ដេ សង្កាត់វាលស្បូវ ខ័ណ្ឌច្បាអំពៅ។ - ផ្ទះលេខ ៦៥ និង ៦៧ ផ្លូវ ប៉េ២៤ សង្កាត់និរោធន៍ ខ័ណ្ឌច្បាអំពៅ។
មកដល់បច្ចុប្បន្ននេះ មិនដឹងមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋណាខ្លះទេ ដែលបានប្រើប្រាស់ផលិតផលនេះ ហើយសុទ្ធតែជាផលិផលក្លែងក្លាយទៀតផងនោះ។ ប្រសិនបើសមត្ថកិច្ចមិនបង្ក្រាបនោះទេ ប្រហែលប្រជាពលរដ្ឋមិនតិចនាក់ទេ ដែលរងគ្រោះដោយសារធាតុគីមីទាំងអស់នោះជាក់ជាពុំខានឡើយ។
ការបង្ក្រាបករណីផលិតផលក្លែងក្លាយលើកនេះ មិនមែនជាករណីទី១នោះទេ ព្រោះសមត្ថកិច្ចបានយកចិត្ដលើសុខភាពប្រជាពលរដ្ឋ ហើយមិនអនុញ្ញាតឲ្យអ្នកលក់អនឡាញយកផលិតផលក្លែងមកលក់ ដោយចង់បានតែប្រាក់ពីប្រជាពលរដ្ឋនោះទេ។
ការបង្ក្រាបខាងលើនេះ ហាក់ដូចជាស្ងៀមស្ងាត់មិនបានផ្សព្វផ្សាយជាសាធារណៈនោះទេ ហាក់ដូចជាលាក់បាំងខ្លាំងមែនទែន។ បញ្ហានេះសង្ស័យតែមានការត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរទេដឹង បានជាស្ងាត់ដូចចោរលួចសេះយ៉ាងដូច្នេះ។
ប្រជាពលរដ្ឋសូមអបអរសាទចំពោះ មន្ត្រីជំនាញ ក្នុងការបង្ក្រាបផលិតផលខាងលើនេះ ដោយសារម្ចាស់ផលិតផលទាំង២គឃ្លើនបំពានផ្លូវច្បាប់ ចង់បានលុយលឿនហ៊ានលក់ផលិតផលក្លែងក្លាយឲ្យប្រជាពលរដ្ឋប្រើប្រាស់៕
ក្រុមការងារអ្នកសារព័ត៌មាន យើងរងចាំការឆ្លើយ បំភ្លឺ គ្រប់ ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕
ទំនាក់ទំនងការិយាល័យនិពន្ធ៖0967117744/017279124សូមអរគុណ
No comments