Breaking News

លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានរៀបចំធ្វើតេស្តរហ័សយកសំណាកជូនដល់មន្ត្រីនៃអធិការខណ្ឌ ចំនួន១៦៤នាក់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖អនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យនៃអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានរៀបចំធ្វើតេស្តរហ័សយកសំណាកជូនដល់មន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចំនួន១៦៤នាក់ ស្រី២៨នាក់ ដើម្បីមានទំនុកចិត្តលើគ្នា និងកាន់តែងាយស្រួលក្នុងការធ្វើការងារបម្រើសេវាសាធារណៈជូនប្រជាពរដ្ឋក្នុងបរិបទកូវីដ-១៩។

នាឱកាសនោះដែរ លោកអធិការ សូមថ្លែងអំណរគុណចំពោះលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ដែលបានឧបត្ថម្ភឧបករណ៍តេស្តចំនួន០៨ប្រអប់ ស្មើ២០០តេស្ត៕ដោយចាន់ថា!!



No comments