សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងបើកល្បែងស៊ីសង{ភ្នាល់បាល់ ភ្នាល់បៀ និងជល់មាន់}គ្រប់ប្រភេទតាមប្រព័ន្ធអនឡាញមួយកន្លែងក្នុងខណ្ឌសែនសុខ សូមអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានមានវិធានការចុះបង្ក្រាបផង!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ចេញផ្សាយថ្ងៃទី០៣.០៣.២០២២ទីតាំងបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញភ្នាល់បាល់ ភ្នាល់បៀ និងជល់មាន់ ប្រភេទអនឡាញ និងល្បែងជាច្រើនប្រភេទផ្សេងទៀត ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានមានវិធានការចុះបង្ក្រាបផង៕

ប្រជាពលរដ្ឋជាច្រើនកំពុងចាំមើលថាសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលខណ្ឌសែនសុខមានវិធានការចុះបង្ក្រាបទីតាំងមួយកន្លែងនេះបានដែលរឺទេឬក៏បណ្តែតបណ្តោយអោយមានការបើកលេងបន្តទៀតរឺទុកបង្អួតភ្នែកប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋជាច្រើនកំពុងត្អូញត្អែលថា៖ទីតាំងបើកលេងល្បែងស៊ីសងខាងលើអាជ្ញាធរនៅក្នុងមូលដ្ឋានគ្មានវិធានការចុះបង្ក្រាបទៅវិញ៖ពួកគាត់បន្តថាដោយសារតែមានល្បែងសុីសងរីកដូចផ្សិតបែបនេះទើបធ្វើឲ្យគ្រួសារឈ្លោះប្រកែកបែកបាក់គ្នាដោយសារតែការលេងល្បែង {ចាញ់}ជាពិសេស សម្បូរដោយក្រុមអ្នកញៀនថ្នាំញៀនចេញចូលយ៉ាងគគ្រឹកគគ្រេង ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់គ្រប់ពេលវេលា{ពោល}គឺ៖ ទីណាមានល្បែង ទីនោះប្រកដជាអំពើចោរកម្មដូចជា៖លួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះប្រជាពលរដ្ឋជាក់ជាមិនខាន??ដោយតែល្បែងសុីសងជាដើមចោមនៃការបង្កើតបទឈ្មើស។ជាពិសេសគ្រួសារបែកបាក់ដោយសារការលេងល្បែងស៊ីសងសូមសមត្ថកិច្ចជំនាញខណ្ឌសែនសុខវិធានការទប់ស្កាត់និងបង្ក្រាបផង។

ប្រជាពលរដ្ឋរូបនោះបន្តថា៖ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ប្រហែលជាសមត្ថកិច្ចនៅក្នុងមូលដ្ឋានដឹងច្បាស់ហើយតែបែរជាគ្មានវិធានការបង្ក្រាបទៅវិញឬក៏ត្រូវដងត្រូវផ្លែគ្នាហើយបានជាសម្ងំស្ងៀមមិនមានវិធានការទៅវិញ។

ប្រជាពលរដ្ឋជាច្រើនលើកឡើងថា៖លោក ហួរ ម៉េងវ៉ាងអធិការ ខណ្ឌសែនសុខ គួរតែដឹកនាំមន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះកុំបណ្ដែតបណ្ដោយអោយក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាលេងល្បែងសុីសង!ដើម្បីភូមិ/ឃុំមានសុវត្ថិភាព{៧ចំណុច}និងជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនដាក់ ការសង្ស័យប្រហែលជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន!!រឺមានការឃុបឃិតនិងបើកភ្លើងខៀវបង្កើតបទល្មើសដើម្បីទទួលលាបសក្ការៈជាផលប្រយោជន៍។គួរគប្បីមានវិធានការចុះបង្ក្រាបផង!!!

ប្រជាពលរដ្ឋសង្ឃឹមថា៖លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ គួរតែយកចិត្តទុកដាក់និងសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមិនគួរណានៅបណ្ដែតបណ្ដោយឲ្យមានការជួបជុំលេងល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យគួរតែចាត់មន្ត្រីជំនាញគណះបញ្ជាការឯកភាពខណ្ឌចុះពិនិត្យនិងធ្វើការបង្ក្រាបផងដើម្បីភូមិឃុំមានសុវត្ថិភាព!!ជៀសវាងការរិះគន់ពីប្រជាពលរដ្ឋថាអាជ្ញាធរមូលដ្ឋានមានការបើកដៃ!!

ក្រុមការងារអ្នកសារព័ត៌មាន យើងរងចាំការឆ្លើយ បំភ្លឺ គ្រប់ ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕

ទំនាក់ទំនងការិយាល័យនិពន្ធ៖0967117744/017279124  {សូមអរគុណ}



No comments