សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បើកដំណើរវិញហើយ៖ទីតាំងសង្វៀនជល់មាន់និងអាប៉ោង បង្កប់ក្នុងសង្កាត់ទឹកល្អក់៣សូមអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌទួលគោកវិធានការចុះបង្ក្រាបផង..វគ្គ1A

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ចេញផ្សាយនៅថ្ងៃទី១៦.០២.២០២២បើកដំណើរវិញក្រោយពេលបិតមួយរយះទីតាំងបនល្បែងសង្វៀនជល់មាន់ មួយកន្លែងដែលកំពុងបើកលេងភ្នាល់លុយរាប់លានរៀល ក្នុងចំណុចខាងមុខផ្សារម៉ុងឌីយ៉ាល់ស្ថិតក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋនិងមហាជនកំពុងដាក់សង្ស័យថា៖ទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងផ្លាស់ប្ដូរពីក្លឹបបាល់ទះនាគវ័ន្តមកលាក់ខ្លួនម្ដុំផ្សារម៉ុងឌីយ៉ាប្រហែលជារត់ការក្នុងមូលដ្ឋានបានហើយមើលទៅបានជាផ្លាស់ប្ដូរទីតាំងមកសំងំក្នុងសង្កាត់ទឹកល្អក់៣បើកដំណើរការវិញយ៉ាងរលូនបែរជាអាជ្ញាធរនៅក្នុងមូលដ្ឋានវិធានការចុះបង្ក្រាប។

ក្រុមការងាអង្គភាព{រស្មីក្រុងតាខ្មៅ }បានចុះទៅដល់ទីតាំងកន្លែងលេងល្បែងស៊ីសងជាក់ស្តែងលេងពិតប្រាកដ !!ហើយប្រជាពរដ្ឋនៅម្តុំទីតាំងសង្វៀនជល់មាន់បានសំណូមពរដល់អ្នកសារព័ត៌មានយើងធ្វើការចុះផ្សាយផងព្រោះថា៖រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ កើតឡើងជាក់ជាមិនដោយសារចាញ់លុយអស់ព្រោះតែលេងល្បែងមិនដឹងរកមុខរបរអីមានតែលួចឆក់ប្លន់តែប៉ុណ្ណោះដើម្បីយកលុយមកសងសំណាងបន្តទៀតក្រែងលមានសំណាង។

ប្រជាពលរដ្ឋស្នើរសុំលោក សុខ ហេង អធិការខណ្ឌទួលគោកគួរតែមានវិធានការចុះបង្ក្រាបល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយកន្លែងនេះបានផ្លាស់ប្តូរពីក្លឹបនាគវ័ន្ត មកលាក់ខ្លួនម្តុំផ្សារម៉ុងឌីយ៉ាល់ក្នុងសង្កាត់ទឹកល្អក់៣ ដើម្បីចូលរួមចំណែកទប់ស្កាត់រាល់បទល្មើសល្បែងស៊ីសងនិងអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដែនរបស់ខ្លួនដោយសារតែដើមចមនៃការលេងល្បែង។

ប្រជាពលរដ្ឋសង្ឃឹមថាលោក ជា ពិសី អភិបាលខណ្ឌទួលគោក គួរតែចាត់មន្រ្តីជំនាញគណៈបញ្ជាការឯកភាពខណ្ឌចុះពិនិត្យមើលទីតាំងមួយកន្លែងនេះនិងធ្វើការបង្ក្រាបដើម្បីចូលរួមការពារភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ប្រជាពលរដ្ឋនិងមហាជនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។ដើម្បីចូលរួមនូវគោលនយោបាយភូមិ.សង្កាត់ទាំង ៧ ចំណុចឲ្យមានប្រសិទ្ធភាពតាមអនុសាសន៍របស់សម្ដេចក្រឡាហោមផងទាន៕ប្រជាពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសងបង្កប់នៅក្នុងសង្កាត់ទឹកល្អក់៣នេះនិងបង្ក្រាបបានជាក់ជាមិនខាន ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាល រាជធានីភ្នំពេញនិងឯកឧត្តមស្នងការរាជធានីភ្នំពេញ។ដោយចាន់ថា!!

ក្រុមការងារអ្នកសារព័ត៌មាន យើងរងចាំការឆ្លើយ បំភ្លឺ គ្រប់ ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕

ការិយាល័យនិពន្ធ៖0967117744/017279124




No comments